Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នៃប្រទេសចិន នឹងជួយជំរុញកម្មវិធីសិក្សា TVET របស់កម្ពុជា ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតភាពជាដៃគូ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរកម្មវិធីសិក្សាជាអន្តរជាតិលើជំនាញ TVET ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

ការគូសបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ជាំង ជូតុង (JIANG Zuodong) នាយកប្រតិបត្តិ ក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

លោករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បាននិងកំពុងអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញសំខាន់ៗ ស្របតាមកំណើនសេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសក្នុងបរិបទនៃឧស្សាហកម្ម 4.0។

គួរបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលមានសុពលភាពរយៈពេល ៥ឆ្នាំនេះ នឹងពង្រឹងការកសាងសមត្ថភាពកាន់តែប្រសើរថែមទៀតដល់គ្រូ និងសិស្សក្នុងវិស័យ TVET ដោយកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើ ទី១. ពង្រឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីផ្លាស់ប្តូរគ្រូ និងសិស្ស និងការទទួលស្គាល់ស្តង់ដាវិជ្ជាជីវៈកម្ពុជា-ចិន។ ទី២. បង្កើតស្តង់ដាការងារគ្របដណ្តប់លើវិស័យសំខាន់ៗនៃ TVET ស្របតាមអាទិភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា និងទី៣. ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ផ្តោតលើវិស័យដូចជា កសិកម្មទំនើប អេឡិចត្រូនិចស្វ័យប្រវត្តិកម្ម មនុស្សយន្ត ផលិតកម្មឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃនិងបញ្ញាសិប្បនិម្មិត (AI)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ នាទីutes មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

ជីវិតកម្សាន្ដ៦ ម៉ោង មុន

រាជិនីសម្រស់​ប្រទេស ​កូតឌីវ័រ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ ពី​បវរកញ្ញា​ពិភពលោក

សុខភាព៨ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១១ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម