Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​សោកស្តាយ ​និង​រំលែក​ទុក្ខ​ដ៏​ក្រៀម​បំផុត​ ខណៈពេល​ទទួលដំណឹង​ពី​ការ​ទទួល​មរណភាព​របស់​ឯកឧត្តម អ្នកឧកញ៉ា ឧ​ត្ត​ម​មន្ត្រី​វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​បងប្រុស​ធំ​ សម្តេច​តេ​ជោ ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូលរួម​សោកស្តាយ​ជាទីបំផុត​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី ​២៨ ខែមីនា ឆ្នាំ ​២០២៥ ខណៈពេល​ សម្តេច​ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម អ្នកឧកញ៉ា ឧ​ត្ត​ម​មន្ត្រី​វិសិដ្ឋ ហ៊ុន សាន នៅ​ភូមិគ្រឹះ​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ឯកឧត្តម អ្នកឧកញ៉ា ឧ​ត្ត​ម​មន្ត្រី​វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​មរណភាព​កាលពី​យប់​នៅ​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ ​២០២៥ វេលា​ម៉ោង ២ និង ២៧ នាទី ​ក្នុង​ជន្មាយុ ៧៨ ​ឆ្នាំ ដោយ​រោគាពាធ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ឧទ្ទិស​សូម​ឲ្យ​វិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧ​ត្ត​ម​មេត្រី​វិសិដ្ឋ ហ៊ុន សាន បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម