Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

បានផុស

នៅ

ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែ​មីនា ឆ្នាំ ២០២៥ កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៦៤ ៩២៦ កន្លែង នៅ​ទូទាំង​ប្រទេស សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ៣ រួមមាន ៖ វិស័យ​ឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៦៤ ៩២៦ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៥០ ០៥៩ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៤ ៦៥៦ កន្លែង និង វិស័យ​កសិកម្ម​មាន​ចំនួន ១០ ២១១ កន្លែង។

ជាមួយ​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង មាន​តម្រូវការ​កម្លាំង​ពលកម្ម ១៧ ០០០ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១៧ ០០០ កន្លែង។ រាជធានី​ភ្នំពេញ មាន​តម្រូវការ​កម្លាំង​ពលកម្ម ១០ ៦៩២ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៨ ៣១៨ កន្លែង និង ផ្នែក​សេវាកម្ម ២ ៣៧៤ កន្លែង។ ខេត្ត​ស្វាយរៀង មាន​តម្រូវការ​កម្លាំង​ពលកម្ម ៩ ១៧១ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៩ ១៣៤ កន្លែង និង ផ្នែក​សេវាកម្ម ៣៧ កន្លែង។ ខេត្ត​ក្រចេះ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៧ ០០០ កន្លែង ក្នុង​នោះ ផ្នែក​កសិកម្ម ៧ ០០០ កន្លែង។ ខេត្ត​កណ្ដាល មាន​តម្រូវការ​កម្លាំង​ពលកម្ម ៦ ៤៧៣ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៦ ៤៦១ កន្លែង និង ផ្នែក​សេវាកម្ម ១២ កន្លែង។

ចំពោះ ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៣ ៦២៦ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៣ ៦២៣ កន្លែង និង ផ្នែក​សេវាកម្ម ៣ កន្លែង។ ខេត្ត​រតនគិរី មាន​តម្រូវការ​កម្លាំង​ពលកម្ម ២ ៩០៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៥ កន្លែង និង ផ្នែក​កសិកម្ម ២ ៩០៤ កន្លែង។ ខេត្ត​កំពង់ចាម មាន​តម្រូវការ​កម្លាំង​ពលកម្ម ២ ៨៩៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២ ៨៧៧ កន្លែង និង ផ្នែក​សេវាកម្ម ២២ កន្លែង។ ខេត្ត​បន្ទាយមានជ័យ មាន​តម្រូវការ​កម្លាំង​ពលកម្ម ១ ១១៥ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២៣៥ កន្លែង និង ផ្នែក​សេវាកម្ម ៨៨០ កន្លែង។ ខេត្ត​ព្រះសីហនុ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៩៧៤ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៨៩៥ កន្លែង និង ផ្នែក​សេវាកម្ម ៧៩ កន្លែង និង ខេត្ត​ផ្សេងៗ មាន​តម្រូវការ​កម្លាំង​ពលកម្ម ៣ ០៦៧ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៥១១ កន្លែង សេវាកម្ម ១ ២៤៩ កន្លែង និង កសិកម្ម ៣០៧ កន្លែង។

ចំពោះ​កម្លាំង​ពលកម្ម​ជាង ៦ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន ៖ អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ចម្ការ​ដំណាំ កម្មករ​ក្នុង​ផលិតកម្ម កម្មករ​វេច​ខ្ចប់​ដោយដៃ មន្ត្រី​ឥណទាន និង ប្រាក់កម្ចី យន្តការី និង អ្នក​ដំឡើង​អគ្គិសនី អ្នក​បច្ចេកទេស​ត្រួតពិនិត្យ​ដំណើរការ​ផលិត អ្នក​ធ្វើការ​ក្នុង​កាស៊ីណូ អ្នក​បម្រើ(Waiters) បុគ្គលិក​ការិយាល័យ​ទូទៅ និង មុខរបរ​ផ្សេងៗ។

សម្រាប់​យុវជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ស្វែង​រក​ការងារ​ទាំង​នេះ សូម​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការងារ (NEA) នៃ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​លេខ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៨ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៥ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម