ព័ត៌មានជាតិ
អភិបាលក្រុងសែនមនោរម្យថាការអប់រំត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានសង្គម
អភិបាលក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី លោក ហៀក សុផាន បានលើកឡើងថា ការអប់រំមិនមែនជាតួនាទីផ្ដាច់មុខ ឬការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែឯងនោះទេ គឺត្រូវការការចូលរួមពីគ្រប់ភាគទាំងអស់នៅក្នុងសង្គម។ លោកលើកឡើងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញអាគារសិក្សាមួយខ្នងបន្ទាប់ពីជួសជុលរួច នៅសាលាបឋមសិក្សាពូតាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនេះលោក ហៀក សុផាន បានលើកឡើងថាការជួយដល់វិស័យអប់រំពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសប្បុរជនដល់ការអប់រំ គឺជាការវិនិយោគដែលត្រឹមត្រូវបំផុតដើម្បីជួយដល់សិស្សានុសិស្សឱ្យទទួលបានលទ្ធផលល្អនៅថ្ងៃអនាគត។ លោកក៏បានជំរុញដល់សិស្សានុសិស្សនៃសាលាពូតាំង ត្រូវខិតខំពង្រឹងការរៀនសូត្ររបស់ខ្លួន យកចិត្តទុកដាក់ស្រាវជ្រាវកត់ត្រាអំពីមេរៀន ដែលលោកគ្រូអ្នកគ្រូបង្ហាត់បង្ហាញ ជាពិសេសអាណាព្យាបាលគឺមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិសបន្ថែមបង្រៀនដល់កូនៗរបស់ខ្លួន បន្ទាប់ពីលោកគ្រូអ្នកគ្រូផងដែរ។

លោកបានបញ្ជាក់ថា៖ «សិស្សានុសិស្សទាំងអស់ដែលថិតក្នុងវ័យសិក្សា គឺទំពាំងស្នងឫស្សី ជាសសរទ្រូងនៃប្រទេសជាតិ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តអំពើខុសច្បាប់ ធ្វើខ្លួនជាកូនល្អ មិត្តល្អ និងសិស្សល្អក្នុងសង្គម»។
លោកអភិបាលក្រុងក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន( BNI Foundation Cambodia )ដែលបានចំណាយថវិកាចំនួនជាង៦ពាន់ដុល្លា ដើម្បីប្រគល់ជូនគណៈគ្រប់គ្រងសាលាបឋមសិក្សា ពូតាំង កែលម្អអគារសិក្សាមួយខ្នងស្មើពីរបន្ទប់ សម្រាប់សម្រួលដល់ការរៀនសូត្ររបស់កុមារនៅមូលដ្ឋានភូមិតាំង។
ប្រធានការិយាល័យអប់រំក្រុងសែនមនោរម្យលោក ទន់ គង់ បានឲ្យដឹងថាការរួមចំណែកពីមហាជន គឺសកម្មភាពដ៏ល្អឥតខ្ចោះក្នុងការលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋានជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជនបទ។ លោកបានបន្តថា សមិទ្ធិផលទាំងនេះបានមកពីការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍អង្គការជាតិ និងអន្តរជាតិមកលើវិស័យអប់រំ។

បើតាមលោក ទន់ គង់ បច្ចុប្បន្ននេះនៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ សាលាបឋមសិក្សាពូតាំង មានសិស្សានុសិស្សសរុបចំនួន២៥២នាក់ ស្រី១៣០នាក់ ចំណែក សិស្សជនជាតិដើមភាគតិច សរុបចំនួន២២៦នាក់ ស្រី១១៦នាក់ ។ ក្នុងនោះមានសិស្សមត្តេយ្យ ចម្រុះចំនួន៣៦នាក់ ស្រី២០នាក់ និងគ្រូបង្រៀនចំនួន៧នាក់ ស្រី៥នាក់ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?