Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ដឹកដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបរិយាកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ Galaxy Navatra Group បានចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសោកសង្រេងទីបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវបងប្រុសធំ បងថ្លៃ បិតា បិតាក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្ត សណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ដែលក្នុងមួយជីវិតរបស់លោកបានតស៊ូលះបង់មិនខ្លាចនឿយហត់ ពុះពារចិញ្ចឹម បីបាច់ថែរក្សា និងផ្គត់ផ្គង់ទំនុកបម្រុងដល់ក្រុមគ្រួសារ។

អ្នកឧកញ៉ា ចាត់ទុកមរណភាពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេតី វិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។ គុណបំណាច់ដ៏ធំធេងនេះ អ្នកឧកញ៉ា និងគណៈប្រតិភូនឹងចងចាំទុកក្នុងជម្រៅនៃដួងចិត្តទាំងអស់គ្នា។

ក្នុងវេលាដ៏សែនរន្ធត់ក្រៀមក្រំនេះ អ្នកឧកញ៉ា និងគណៈប្រតិភូ បានលើកដៃឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម