Connect with us

ព័ត៌មានជាតិ

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

បានផុស

នៅ

ករណីនៅផ្លូវល្បឿនលឿន នគរបាលខេត្តកណ្ដាល បំភ្លឺថា ជាករណីឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ដោយមានជនសង្ស័យ២នាក់ ដែលក្នុងនោះ កម្លាំងសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀត បានភ្ជង់យករថយន្តអ្នកដំណើរនៅផ្លូវល្បឿនលឿន ដើម្បីជិះគេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់ប្លន់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួន នៅចំណុចផ្លូវល្បឿនលឿន គឺធ្វើឡើងនៅក្រោយសកម្មភាពឆក់ ដោយមានមុខសញ្ញាចំនួន២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ចខេត្តកណ្ដាលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ និងដេញមុខសញ្ញានេះត្រឡប់ មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀត​ គឺរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួន។ បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម