ព័ត៌មានជាតិ
ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន
ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់ ប្លន់ ប្រដាប់អាវុធ ត្រូវបានកម្លាំងសមត្ថកិច្ចតាមបង្ក្រាបបានម្នាក់ភ្លាមៗក្រោយពីធ្វើសកម្មភាពឆក់កាបូបពីពលរដ្ឋម្នាក់នៅម្តុំផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ខណៈម្នាក់ទៀតកំពុងបន្តរត់គេចខ្លួន ហើយបានបន្តភ្ជង់ប្លន់ឡានរបស់អ្នកដំណើរនៅតាមផ្លូវល្បឿនលឿន ដើម្បីបើកគេចខ្លួន។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រស្រុក អង្គស្នួល ខេត្តកណ្តាល ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ដោយ ១គ្រឿងម៉ាក ADV ពណ៍ខ្មៅ និង១គ្រឿងទៀត ម៉ាក Click ពណ៍ស ប្រដាប់ដោយអាវុធខ្លី២ដើម (១ដើមក្លែងក្លាយ)។
បើតាមការឱ្យដឹងរបស់សមត្ថកិច្ចស្រុកអង្គស្នួល ជនសង្ស័យជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមប្រមាញ់ លុះនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ អធិការនគរបាលស្រុលអង្គស្នួល ក៏បានប្រកាសឱ្យគ្រប់បណ្តាគោលដៅ និងប៉ុស្តិ៍ ចេញកម្លាំងល្បាតមើលភិនភាគជនសង្ស័យ២នាក់ខាងលើនេះ។

ប្រភព បានបន្តថា នៅម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២៩ ខែមីនានេះ ជនសង្ស័យបានធ្វើសកម្មភាពឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ម្តុំផ្សារថ្នល់ទទឹង រួចបានគេចខ្លួន តាមផ្លូវតូចៗក្នុងភូមិ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានតាមឃើញ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងជនសង្ស័យ១នាក់ទៀតរត់គេចខ្លួន ឡើងលើផ្លូវល្បឿនលឿន និងបានភ្ជង់យករថយន្តម៉ាក GX470 ពណ៌ស ពីជនរងគ្រោះជិះលក្ខណៈគ្រួសារ ឱ្យជនរងគ្រោះចុះពីរថយន្តទាំងអស់ ដោយជិះគេចចេញតាមច្រកកំពង់ស្ពឺកើត ត្រឡប់ក្រោយមកផ្លូវជាតិលេខ៤វិញ។

ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់ និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១វិញ និងបានផ្លុងរថយន្ត GX470 ពណ៌ស នោះចោល រួចគេចរត់ទៅ ភ្ជង់គំរាមបុរសម្នាក់ទៀត ដែលកំពុងឈប់រថយន្ត ដែលរថយន្តនោះម៉ាក LX 470ពណ៍ខ្មៅ ឱ្យឌុបជនសង្ស័យដើម្បីគេចពីការតាមប្រម៉ាញ់ពីសមត្ថកិច្ច។


ដោយគេចរហូតដល់ភូមិសាស្ត្រវត្តអង្គថ្ម ព្រំប្រទល់សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបជនសង្ស័យចុះគេចចូលព្រៃតាមវាលស្រែបាត់ស្រមោលតែម្តង ដោយមានអាវុធខ្លី១ដើមជាប់នឹងខ្លួន។
បើតាមការបំភ្លឺរបស់ស្នងការនគរបាលខេត្តកណ្តាលថា ករណីនេះ មិនមែនជាករណីប្លន់ នៅផ្លូវល្បឿនលឿននោះទេ ជាករណី ឆក់ ជនរងគ្រោះជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕
ដោយ៖ សំណាង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់