Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាទៅក្រសួងមុខងារសាធារណៈធ្វើការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ចំណុះអង្គនីតិប្រតិបត្តិដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយរួមគ្នាពីបញ្ហាត្រួតគ្នានៃមុខងារ ហើយបើដោះស្រាយមិនបានត្រូវលើកសំណើរទុកឱ្យរដ្ឋាភិបាលអាកាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារាចរចុះថ្ងៃទី២៦ ខែមីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាទៅក្រសួងស្ថាប័នចំណុះទាំងអស់លើកលែងតែក្រសួងការពារជាតិ និងអង្គភាពទទួលបន្ទុកសន្ដិសុខ និងសណ្ឋាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ ឱ្យកំណត់ពីមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលឡើងវិញក្នុងនោះប្រសិនជាន់មុខងារជាមួយក្រសួងស្ថាប័នផ្សេងត្រូវរួមគ្នាដោះស្រាយក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈ។

សម្ដេចបានបញ្ជាក់ថាប្រសិនជា ក្រសួងស្ថាប័នដែលជាន់ការងារគ្នានោះដោះស្រាយមិនចេញ ត្រូវលើកបញ្ហានៃការត្រួតគ្នានៃមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ក្រសួង ស្ថាប័នទាំងនោះជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ដោយឡែកចំពោះការជាន់មុខងារ​ក្នុងក្រសួងស្ថាប័នវិញ សម្ដេចធិបតីបានណែនាំឱ្យក្រសួងមុខងារសាធារណៈពិនិត្យផ្ដល់យោបល់ដើម្បីធ្វើការកែលម្អផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១២ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ២៩ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម