Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ ១០ខ្នង នៅស្រុកគាស់ក្រឡ

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១០ខ្នង ដែលស្ថិតនៅក្នុងភូមិចំនួន ៥ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានខ្ទេចខ្ទីយ៉ាងដំណំបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំព្រមទាំងមានខ្យល់កន្ត្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាល​ពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដែលមានករណីភ្លៀងលាយខ្យល់កន្ត្រាក់ កើតឡើងចំនួន ១លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១០ខ្នង ដួលបង្គោល សូឡា ៤ដើម និង ខូចខាតស័ង្កសីអស់ចំនួន ១៤០សន្លឹក លើ ៥ភូមិ ក្នុងនោះគឺ ១-ភូមិកុយវែង ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ។ ២-ភូមិ បន្ទាយចារ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ។ ៣-ភូមិ ឆ្នាល់មាន់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង។ ៤-ភូមិឫស្សីព្រះ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង។ និង ៥-ភូមិក្រាំងស្វាត ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ។ នៅក្នុងករណីនេះដែរគឺពុំមានប៉ះពាល់ដល់ជីវិតមនុស្សសត្វឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម