ព័ត៌មានជាតិ
ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ
ទស្សនីយភាពល្ខោនខ្មែរ គោលចំនួន ៤ប្រភេទ នឹងត្រូវយកទៅសម្តែងក្នុងបហោស្រពសិល្បៈបុណ្យភូមិឆ្នាំទី១២ ខាងមុខ ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីផ្សព្វផ្សាយពីល្ខោនខ្មែរដល់ប្រជាពលរដ្ឋបានស្គាល់។

បុណ្យភូមិលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវធ្វើជា២វគ្គ ដោយវគ្គទី១ ធ្វើនៅថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបជីបម៉ុង ២៧១ ចំណែកវគ្គទី២ រៀបចំនៅថ្ងៃទី១១ និងទី១២ ខែមេសា នៅវត្តស្វាយអណ្តែត ដែលស្ថិតនៅក្រុងអរិយក្សត្រ រាជធានីភ្នំពេញ។ បុណ្យភូមិឆ្នាំទី១២នេះ ធ្វើឡើងដោយផ្តោតលើបេតិកភណ្ឌអរូបីដែលត្រូវការពារជាបន្ទាន់។
ក្នុងឱកាសនេះ បើតាមទំព័រហ្វេសប៊ុករបស់បុណ្យភូមិ ដែលផ្សាយនាថ្ងៃទី៣០ ខែមីនា នេះបញ្ជាក់ថា បុណ្យភូមិទាំងសប្តាហ៍ទី១ និងសប្តាហ៍ទី២ នឹងយកនូវទម្រង់ល្ខោនខ្មែរចំនួន៤ ដែលកំពុងតែប្រឈមនឹងការបាត់បង់ និងត្រូវការការការពារជាបន្ទាប់ រួមមាន ល្ខោនយីកេកួយ, ល្ខោនយីកេនីពេជ, ល្ខោនខោលវត្តស្វាយអណ្តែត និងល្ខោនបុរាណពោលស្រី ដើម្បីយកមកសម្តែងក្នុងបុណ្យភូមិក្នុងគោលបំណងឱ្យកូនខ្មែរបានឃើញ និងស្គាល់ស៊ីជម្រៅពីល្ខោនរបស់ខ្មែរ។
ប្រភពខាងលើបន្ថែមថា វត្តមានរបស់ពលរដ្ឋចូលរួមជាមួយបុណ្យភូមិ គឺមានតម្លៃខ្លាំងសម្រាប់ទម្រង់សិល្បៈទាំងនេះ ក្នុងការថែរក្សាឱ្យបានគង់វង្ស និងបន្តវត្តមានសម្រាប់កូនខ្មែរជំនាន់ក្រោយ៕

ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ