ព័ត៌មានអន្ដរជាតិ
ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី
អាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រកាសថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី នឹងនៅតែរៀបចំដដែល ទោះប្រទេសទើបជួបគ្រោះរញ្ជួយដី ប៉ះពាល់ខ្លាំងដល់រាជធានីបាងកក ក៏ដោយ។

ជាមួយសេចក្តីប្រកាសនៅថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ TAT បញ្ជាក់ថា ពិធីបុណ្យសង្ក្រាន្តនឹងរៀបចំឡើងទូទាំងប្រទេសតាមការគ្រោងទុក ហើយធានាដល់ទេសចរថា រញ្ជួយដីមិនប៉ះពាល់ដល់ការធ្វើដំណើរ ការដឹកជញ្ជូននិងសណ្ឋាគារទេ។
មិនត្រឹមប៉ុណ្ណឹង បើយោងតាម TAT, ស្ថានភាពនៅទីក្រុងបាងកកនិងផ្នែកផ្សេងទៀតនៃប្រទេសថៃ បានវិលមករកភាពប្រក្រតីវិញហើយ ចំណែកអាកាសយានដ្ឋានអន្តរជាតិ Don Mueang និង Suvarnabhumi ក៏ដំណើរការឡើងវិញហើយផងដែរ ខណៈប្រព័ន្ធទូរគមនាគមន៍នៅតាមបណ្តាខេត្ត មិនប៉ះពាល់អ្វីឡើយ។

សូមជម្រាបជាថ្មី កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay រងគ្រោះខ្លាំងជាងគេ ហើយឥទ្ធិពលរបស់វាក៏ជះដល់រាជធានីបាងកកនៃប្រទេសថៃ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ តួលេខមនុស្សស្លាប់នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១ ៦៤៤នាក់និងជាង ៣ ៤០០នាក់រងរបួស ចំណែកនៅថៃឯណោះ មនុស្សស្លាប់កើនដល់១៧នាក់និងរបួស៣២នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា