ព័ត៌មានជាតិ
មួយយប់ឆេះ២កន្លែង មួយប្តីស្រវឹងដុត និងមួយទៀតកំពុងស្រាវជ្រាវ
ខេត្តបន្ទាយមានជ័យ៖ មួយយប់ឆេះផ្ទះចំនួន២កន្លែងផ្សេងគ្នា ដោយមួយកន្លែងកើតឡើងដោយសារប្តីស្រវឹងដុតផ្ទះកំទេចចោល និងមួយកន្លែងទៀតនៅមិនទាន់ដឹងមូលហេតុ។

លោកវរសនីយ៍ឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថាម្ចាស់ផ្ទះ ប្តីមាន ឈ្មោះ សឿន វាសនា ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រពន្ធ ឈ្មោះហៀប ពៅ អាយុ៤១ឆ្នាំ។ នៅមុនពេលកើតហេតុ បុរសជាប្តីក្រោយពីផឹកស្រាស្រវឹងខ្លាំងមកដល់ផ្ទះ បានខឹងប្រពន្ធមិនបានដេកផ្ទះដោយទៅដេកនៅផ្ទះឪពុកមើលឪពុកកំពុងឈឺ ដែលផ្ទះនៅជិតគ្នា ហើយនៅម៉ោង៧យប់ បុរសជាប្ដីនោះក៏យកដែកកេះមកដុតផ្ទះខ្លួនឯងដែលមានទំហំ៣,៥០ X ៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បណ្តាលឱ្យឆេះស្ទើរអស់ទាំងស្រុង ហើយសម្ភារៈ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង។

កម្លាំងនគរបាល និងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ទាន់ពេលមិនបង្កឱ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងនោះទេ។ ករណីនេះ ប្រពន្ធបានសំណូមពរដល់សមត្ថកិច្ចឃាត់ខ្លួនប្តីរូបនេះ ចាត់ការតាមនិតិវិធីច្បាប់។

ចំណែកកន្លែងទី២កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានអគ្គីភ័យបានឆាបឆេះផ្ទះ១ខ្នងទាំងស្រុង មានទំហំ៦ម X ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្តារមួយចំហៀង ស័ង្កសីមួយចំហៀង ដែលមានម្ចាស់ផ្ទះឈ្មោះ ឆោម បូផាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ អគ្គិភ័យនោះបណ្ដាលឱ្យខូចខាតសម្ភារៈក្នុងផ្ទះស្រូវ២បាវ អង្ករ១បាវ សម្លៀកបំពាក់មួយចំនួន។

នគរបាលមូលដ្ឋាននៅមិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យឆេះផ្ទះនេះនោះទេ ដោយពេលនេះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ។ ម្យ៉ាងវិញទៀតនៅយប់កើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ ដោយរវល់មកផ្ទះ១កន្លែងទៀត នៅក្នុងភូមិមកមើលកូនឈឺ ហើយទុកផ្ទះដែលឆេះនៅដាច់ស្រយាលនោះចោល៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ