ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធដោលប្រយោល៦៨នាក់ ជាមួយប្ដីប្រពន្ធឆ្លងកូវីដ នៅខេត្តកំពង់ឆ្នាំង កំពុងយកសំណាកទៅធ្វើតេស្ត
បន្ទាប់ពីសង្ស័យមានការចម្លងកូវីដ-១៩ ទៅលើប្រជាពលរដ្ឋជាច្រើន នៅក្នុងមូលដ្ឋាន ដោយសារតែកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ មានប្រជាពលរដ្ឋ២នាក់ប្ដីប្រពន្ធជាម្ចាស់ចម្ការ បានមកពីក្រុងភ្នំពេញមកមើលចម្ការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលពួកគេទាំង២ នាក់មានផ្ទុក មេរោគកូវីដ-១៩ រួចទៅហើយ បានចេញចូលក្នុងផ្សារពង្រខាងលើនេះផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីមានព្រឹត្តិការណ៍ខាងលើនេះកើតឡើង ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានចុះទៅដល់ទីតាំងកើតហេតុ និងបានឈរជើងនៅក្នុងមូលដ្ឋាននោះ ដោយបានកំណត់មុខសញ្ញាជាប់ពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកកើតកូវីដ១៩ ចំនួន១១នាក់ ដែលមកពី៣ ស្រុកក្រុង ក្នុងខេត្តកំពង់ ឆ្នាំង គឺស្រុករលារប្អៀរ ស្រុកបរិបូណ៍ និងក្រុងកំពង់ឆ្នាំង។

ដោយឡែកអ្នកពាក់ព័ន្ធទាំង១១ នាក់ខាងលើនេះ ក៏មានក្រុមគ្រួសារដែលបានប៉ះពាល់ដោយប្រយោល គឺក្រុមការងារមន្ទីរសុខាភិបាលក៏បានប្រមូលពួកគាត់ទាំងអស់មកយកសំណាកទៅធ្វើតេស្តផងដែរ ដូច្នេះពេលបិទបញ្ជីថ្ងៃល្ងាចសរុបអ្នកពាក់ព័ន្ធទាំងអស់មានចំនួន ៦៨នាក់ ក្នុងនោះមានស្រី៣៤នាក់ ដែលសំណាកទាំងអស់ ត្រូវបានបញ្ជូនទៅទីក្រុងភ្នំពេញ ចំណែកលទ្ធផល ត្រូវរង់ចាំពី១ថ្ងៃទៅ២ថ្ងៃ ទៅតាមបរិមាណសំណាកនៅក្នុងបាស្ទ័រ ថាតើមានចំនួនច្រើនឬតិច។



ដោយឡែកនៅល្ងាចថ្ងៃទី២៣ ខែមីនា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ជាប្រធានគណៈកម្មការកូវីដខេត្ត លោកបានកោះប្រជុំជាបន្ទាន់ ដោយលោកបានកំណត់នៅវិធានការយ៉ាងម៉ឺងម៉ាត់ ដោយត្រូវតែបន្តតាមរកអ្នកដែលពាក់ព័ន្ធផ្ទាល់ដើម្បីយកមកដាក់ធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់ល្អ ជៀសវាងការលួចគេចវេះពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវស្រាវជ្រាវរកក្រុមគ្រួសារដែលពាក់ព័ន្ធទាំងអស់ ដើម្បីមកយកសំណាកទៅធ្វើតេស្តជាបន្ទាន់ផងដែរ ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ បិទផ្សារពង្រក្នុងខេត្តកំពង់ឆ្នាំង ខណៈអ្នកពាក់ព័ន្ធបុគ្គលឆ្លងកូវីដ កើនឡើងដល់ ១១ នាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី