Connect with us

ព័ត៌មានជាតិ

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

បានផុស

នៅ

ជារៀងរាល់ឆ្នាំវិទ្យាល័យ ប៊ូ ថង អូរជុំ មានការសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច និងមានការលេងល្បែងប្រជាប្រិយរបស់យុវជន នៅបរិវេណសាលា ក្រោមការដឹកនាំដោយលោកនាយកសាលា និងលោកគ្រូ ក្នុងសាលារៀនផ្ទាល់ ដែលបានហាត់សម និងសម្តែងតាំងពីឆ្នាំមុនរហូតមកដល់ពេលចូលឆ្នាំថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំនេះកើតឡើងពីទឹកចិត្ត ស្រឡាញ់វប្បធម៌ខ្មែរ ពីសំណាក់ជនជាតិដើមភាគតិច និងកូនខ្មែរ ដែលធ្លាប់ទៅរៀននៅសាលាវិចិត្រសិល្បៈខេត្តរតនគិរី និងលោកគ្រូបង្រៀនបានដឹកនាំ និងហាត់រៀនបន្ថែមទៀត រហូតបានជារបាំប្រជាប្រិយភាព ៣ប្រភេទ រួមមានរបាំត្រុដិ គោះត្រឡោក និងរបាំជនជាតិដើមភាគតិច។ សាលាធ្លាប់ចូលប្រឡូកចូលវិស័យរបាំនេះ ហើយបានកើតគំនិតផ្តួចផ្តើមឡើងពីលោកគ្រូផង និងសិស្សក្នុងសាលាផង បង្កើតបានជាសាមគ្គីស្រុះស្រួល បបួលគ្នាលេចជារូបរាង របាំទាំងអស់នេះឡើង។ សមិទ្ធផលផ្នែកសិល្បៈអរូបីវប្បធម៌នេះ បានបម្រើទៅដល់អ្នកទស្សនា នៅពេលបុណ្យទាន នៅក្នុងសាលា និងសហគមន៍ រក្សាបាននូវប្រពៃណីវប្បធម៌ខ្មែរ អមជាមួយរបាំទាំងនេះផង និងមួយចំណែកទៀត បានទៅដល់ជំនឿលើរបាំត្រុដិ ដែលមានពីដូនតាមក ដែលភាគច្រើនសម្តែងនៅពេលជិតចូលឆ្នាំថ្មី ឬឡើងផ្ទះថ្មីជាដើម ក្នុងបំណងបណ្តេញឧបទ្រពគ្រោះចង្រៃ ក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ត្រឡប់មកវិញនូវមង្គល សិរីសួស្តីក្នុងឆ្នាំថ្មី។

លោក វ៉ន សម្ភស្ស ជាគ្រូបង្រៀននៅក្នុងសាលា និងជាអ្នកដឹកនាំបង្ហាត់បង្រៀនរបាំប្រជាប្រិយខ្មែរ បានប្រាប់ថា សម្រាប់សង្គ្រាន្ត២០២៥ នេះ មានរបាំត្រុដិ គោះត្រឡោក និងមិនភ្លេចរបាំជនជាតិដើមភាគតិច ពីព្រោះនៅទីនេះមានជនជាតិដើមម្ចាស់ស្រុករស់នៅ។ លោកថា របាំត្រុដិ ចាប់ផ្តើមហាត់រៀនសម្តែងនៅក្នុងឆ្នាំ២០២៤ ចំណែកឯរបាំគោះត្រឡោក ទើបតែរៀនសម្តែងក្នុងឆ្នាំនេះ។ នៅក្នុងសាលានេះផ្ទាល់មានយុវជន ស្រី ប្រុស ប្រមាណ ៤០នាក់ ចែកចេញជា៣ ទៅ ៥ក្រុម ក្នុងចំណោមរបាំនេះ ជាយុវជនជនជាតិដើមភាគតិច សម្តែងនៅក្នុងក្រុមផ្សេងៗគ្នា។ 

ដើមហេតុនាំឱ្យកើតរបាំនេះមកពីយុវជន ២រូបដែលមានចំណេះដឹងទៅលើផ្នែកសម្តែងរបាំនេះ មកចែករំលែក ក៏មានការចូលរួមពីសិស្សក្នុងសាលា ជាមួយគ្នា ក្រោមការសម្របសម្រួលពីលោកគ្រូ រហូតបង្កើតជាក្រុមសម្តែង ចំណែកឯគ្រឿងសម្ភារៈដែលសម្តែង គឺមានការបង្កើតឡើងពីក្រុមទាំងមូល ធ្វើដោយខ្លួនឯង ដោយស្ម័គ្រចិត្តនិងក្តីស្រឡាញ់។ សរុបទៅការសម្តែងរបាំនីមួយៗ សាលាបានឧបត្ថម្ភជួលសម្លៀកបំពាក់ នៅមានកម្មវិធីសំខាន់។

ជាទូទៅរបាំនេះ គេពេញនិយមលេងនៅចូលឆ្នាំថ្មី ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរផង និងរបាំជនជាតិដើមភាគតិចផង ចម្រុះជាតិសាសន៍រួមគ្នា ក្នុងការបញ្ជ្រាបវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៅក្នុងឱកាសចូលឆ្នាំនេះ ទៅដល់ក្មេងជំនាន់ក្រោយ ម្យ៉ាងវិញទៀតឱ្យយុវជនជំនាន់ក្រោយ ទទួលនូវឥរិយាបថ និងផ្នត់គំនិត របស់កេរ្តិ៍ដូនតាដែលបន្សល់ទុក៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ២ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា៦ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា១៥ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម