Connect with us

ព័ត៌មានជាតិ

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

បានផុស

នៅ

ជម្រះមន្ទិលសង្ស័យជុំវិញបញ្ហាព្រំដែន, ក្រុមយុវជនមនសិកាពលរដ្ឋល្អ មកពីវិទ្យាល័យចំនួនពីរក្នុងខេត្តកណ្ដាល បានចុះទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងវត្តប៉ាកណាម​ ស្ថិតក្នុងក្រុងសំពៅពូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនមនសិការពលរដ្ឋល្អ​ មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងវិទ្យាល័យ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ប្រមាណជាង៣០០នាក់ គឺដឹកនាំដោយលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម និងវត្តខេមររាជការាម ហៅ វត្តប៉ាកណាម ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។

ថ្លែងទៅកាន់ក្រុមយុវជន លោក ប្រាក់ សារ៉ាត បញ្ជាក់ថា ការចុះធ្វើដំណើរទស្សនកិច្ចសិក្សារបស់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀត និងជាការជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋមួយចំនួនដែលនៅមិនទាន់មានភាពច្បាស់លាស់ពីការងារព្រំដែនកម្ពុជា វៀតណាម។ ការចុះមកផ្ទាល់ដល់ទីតាំងឃើញដោយផ្ទាល់ភ្នែកពីស្ថានព្រំដែនបែបនេះ គឺជាភស្តុតាងយ៉ាងពិតប្រាកដ ដែលបានស្ដែងចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ មិនដូចការផ្សព្វផ្សាយចោទប្រកាន់ថាបានបាត់បងទឹកដីនោះឡើយ។ លោកអភិបាលរងខេត្តកណ្ដាល ប្រាក់ សារ៉ាត់ ថ្លែងដូច្នេះ។

លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ចំពោះវត្តប៉ាកណាម ជាវត្តដែលស្ថិតនៅជាប់ព្រំដែន គឺស្ថិតក្នុងទឹកដីរបស់កម្ពុជា ក្រោមដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា រីឯការបញ្ចេញមតិរបស់អ្នកជ្រុលនិយមមួយចំនួន ដែលបាននិយាយថា វត្ត និងទឹកដីនៅទីនេះ ត្រូវបានគេរំលោភបំពាន គឺជាការបំភ្លៃការពិតទាំងស្រុង។

ក្នុងន័យនេះ អភិបាលរងខេត្តកណ្ដាល បានស្នើដល់ក្រុមយុវជនទាំងអស់ដែលធ្វើទស្សនកិច្ចនា ហើយឃើញផ្ទាល់ពេលនេះ បន្តផ្សព្វផ្សាយពីស្ថានភាពពិតប្រាកដតាមបណ្ដោយព្រំដែនឱ្យបានយ៉ាងទូលំទូលាយទៅដល់យុវជនសិស្សានុសិស្ស មិត្តភក្កិ សាច់ញាតិ ដើម្បីឱ្យពួកគាត់ឈប់ច្រឡំតាមការបំភ្លៃរបស់ជនអគតិមួយចំនួនតទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម