Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

បានផុស

នៅ

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុន ហ៊ាន បានលើកឡើងថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការ ទ្វារពីរចំនួនពីរកន្លែង សំណង់លូចំនួន ២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង ២,៧០០ ម៉ែត្រ ដែលបានប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៤ខែ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ អាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣,០៩០ គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្រពដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិកតាទៀត។

លោករដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីនេះ សូមចងក្រងជាសហគមន៍ កសិករប្រើប្រាស់ទឹក ធ្វើយ៉ាងណាមានកម្មវិធីដាំដុះឲ្យបានច្បាស់លាស់ ចែករំលែកគ្នាប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់ឃុំព្រែកក្របៅ ដែលអាចស្រោចស្រពដំណាំទាំងរដូវប្រាំង និងរដូវវស្សាបានប្រមាណជាង ៤០០ ហិកតា ។ ដូច្នេះសូមប្រជាកសិករ ខិតខំប្រឹងប្រែងក្នុងការដាំដុះបង្ករបង្កើនផលប្រកប​ដោយសមធម៌ ទទួលបានផលប្រយោជន៍ស្មើៗគ្នា ដើម្បីជាការចូលរួមលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាកសិករយើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលរដ្ឋាភិបាលបានប្រគល់ជូននាពេលនេះ គឺជាមូលដ្ឋានក្នុងការជំរុញឲ្យប្រជាកសិករ ខិតខំប្រឹងប្រែងឈានឆ្ពោះទៅរំដោះខ្លួនពីភាពក្រីក្រ ពិសេសចំពោះអ្នកដែលមានជីវភាពធូរធារហើយ ត្រូវប្រឹងប្រែងបន្តទៀត ខិតខំបង្កបង្កើនផល និងបង្កើនមុខរបរផ្សេងៗដើម្បីឲ្យខ្លួនកាន់តែមានជីវភាពធូរធារបន្តទៅមុខទៀត៕

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ៤ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម