Connect with us

ព័ត៌មានជាតិ

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត​កាន់តែច្រើន

បានផុស

នៅ

​តាម​ការ​ណែនាំ​ពីប្រមុខរដ្ឋាភិបាល​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពី​ពេល​ថ្មីៗនេះ​ បាន​ដឹកនាំ​មន្ត្រីជំនាញក្រសួង រួមទាំង​មានការ​ចូលរួមពី​វិស័យ​ឯកជន បានចុះពិនិត្យស្ថានភាពអភិវឌ្ឍ​នៅរមណីយដ្ឋាន «ទេទឹកពុះ» និង​រមណីយដ្ឋាន​ធម្មជាតិខ្នងផ្សារ ស្ថិតនៅក្នុងស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​សិក្សា​ពី​លទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ក្នុងគោលដៅ​លើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។

ការ​ចុះទៅ​ពិនិត្យ​តំបន់គោលដៅ​ទេសចរណ៍ដ៏មានសក្តានុពល​នៅ​​ខេត្តកំពង់ស្ពឺពី​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ​ក៏មានការ​ចូលរួមពី​​តំណាង​វិស័យ​​ឯកជន​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ដែល​រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និង​​ក្រុមហ៊ុន ​វីរៈ ប៊ុនថាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាព​ខ្ពស់រហូតដល់ ៧០ អង្សារសេ។ ទឹកនេះ ចេញមកពី ៦ ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជន​នៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ។

ដោយឡែក​រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ អាច​គយគន់​វាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយទស្សនា​ថ្ងៃ​អស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។

កាលពីថ្ងៃទី ៨ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីកម្ពុជា បាន​ចុះពិនិត្យតំបន់ទេសចរណ៍ខ្នងផ្សារ រួមទាំង​បានជួបជជែកជាមួយប្រធាន​សហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ ដើម្បីស្តាប់ស្ថានភាពជីវភាពប្រជាពលរដ្ឋ និងសំណូមពរដើម្បី​ជួយ​សហគមន៍។ ក្រោយពិនិត្យនិងពិភាក្សាជាមួយតំណាងសហគមន៍ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំ និង​ប្រគល់ភារកិច្ចដល់​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍សម្របសម្រួលជាមួយក្រសួងបរិស្ថាន រដ្ឋបាល​ខេត្តកំពង់ស្ពឺ ​ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ​ធ្វើ​យ៉ាងណា​ជំរុញអភិវឌ្ឍ​​ទេសចរណ៍​តំបន់នោះ​​ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។

ជាមួយ​គ្នានេះ សម្តេចធិបតី​ណែនាំ​ឲ្យ​យកចិត្តទុកដាក់ក្នុងការ​​អភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិង​សហគមន៍នៅតំបន់។ បន្ថែមពីនេះ​សម្តេច​បាន​​ឲ្យ​សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ រួមទាំង​ឲ្យ​សិក្សាធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់​ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម