Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិដែលបានផ្ញើរសាររំលែកទុក្ខដល់ក្រុមគ្រួសារអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាអ៊ុំប្រុសរបស់លោក។ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លើយតបថា «ក្នុងនាមក្រុមគ្រួសារ ខ្ញុំសូមអរគុណសម្រាប់សាររំលែកទុក្ខ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ដោយបានបង្ហោះនូវសារលិខិតរំលែកទុក្ខដែលបក្សកម្លាំងជាតិផ្ញើជូនក្រុមគ្រួសារឯកឧត្តម ហ៊ុន សាន ជាមួយនឹងការថ្លែងអំណរគុណតបទៅវិញផងដែរ។

ក្នុងលិខិតចូលរួមរំលែកទុក្ខចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គណបក្សកម្លាំងជាតិបានលើកឡើងថាការបាត់បង់ឯកឧត្តម ហ៊ុន សាន គឺជារឿងតក់ស្លុត និងសោកស្ដាយបំផុត។

ក្នុងលិខិតនោះបានលើកឡើងថា៖ «គណបក្សកម្លាំងជាតិ សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

គួរឱ្យដឹងដែរថា បងប្រុសទី១របស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងរៀបចំដង្ហែ​ចេញពីគេហដ្ឋាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលា ដើម្បីយកទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្សស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម