Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

បានផុស

នៅ

សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាព និងប្រសិទ្ធភាពការងាររបស់អង្គភាព ដែលក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់ខ្ពស់លើចំណុចនេះ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ខណៈឆ្នាំ២០២៤ គ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យ និងព្យាបាលជំងឺជូនមន្ត្រីកងកម្លាំងជាង២ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់មន្ត្រីជាប្រចាំ ដោយសារសុខភាពរបស់មន្ត្រី ជាកត្តាកំណត់នៃផលិតភាព និងប្រសិទ្ធភាពការងារជូនអង្គភាព ជាតិ និងប្រជាជន។

តាមការបញ្ជាក់បន្ថែមរបស់លោកអ្នកនាំពាក្យរង ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសុខាភិបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ស្របតាមមូលដ្ឋានបច្ចេកទេសសុខាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងបានយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ទាំងជំនាញរបស់មន្ត្រីពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស និងពង្រឹងគុណភាពឱសថ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិនានា ដើម្បីកៀរគរការគាំទ្របច្ចេកទេស និងធនធានសម្ភារៈ ក៏ដូចជាការបណ្ដុះបណ្ដាលបំពាក់បំប៉នជំនាញ។

ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន២២ ៦៧៨នាក់ មានស្រី៣ ៦៧៧នាក់ ដែលក្នុងនោះ មន្ទីរពេទ្យ ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥ ២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

របាយការណ៍ បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបទៅនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩ ៤៧៥នាក់ ស្មើកំណើន ១៣៩%។ នៅឆ្នាំកន្លងទៅ ក្រសួងក៏បានពង្រឹងកម្មវិធីអប់រំសុខភាព និងបង្ការជំងឺឆ្លង រួមមាន បើកវគ្គបណ្តុះបណ្តាលអប់រំសុខភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដល់គ្រូបង្គោលក្នុងជួរកងកម្លាំងនគរបាលជាតិចំនួន៥ខេត្ត និងសិក្ខាសាលាស្ដីពីសុខភាពនគរបាល ក្រោមមូលបទ«ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺលើសជាតិអាស៊ីតអ៊ុយរិចក្នុងឈាម និងជំងឺទឹកនោមផ្អែម» នៅស្នងការដ្ឋាននគរបាលខេត្តចំនួន៤។

ក្រៅពីនេះ ក្រសួងបានផ្សព្វផ្សាយអប់រំអំពីការការពារជំងឺគ្រុនចាញ់ ដល់កងកម្លាំងនគរបាលជាតិនៅខេត្តរតនគិរី និងខេត្តព្រះវិហារ បើកផ្តល់ឱសថបរិក្ខារវេជ្ជសាស្រ្តគោលរបបជូនបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ និងអង្គភាពប្រមូលផ្តុំចំនួន១២អង្គភាព និងប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៩ សរុបចំនួន២១.៣៥០មុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ វិនាទី មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា២ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៥ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម