ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផលដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរខេត្តសៀមរាប រួមជាមួយនឹងមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ បានបន្តចុះធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារច្បាប់ជលផល ដល់ប្រជានេសាទក្នុងសហគមន៍ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនេះ គឺដើម្បីជាការបញ្ជ្រាបដល់ប្រជានេសាទ អំពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ និងស្ដាប់បញ្ហាប្រឈម សំណូមពរនានារបស់ប្រជានេសាទ ធ្វើយ៉ាងណាឱ្យពួកគេអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របតាមច្បាប់ស្ដីពីជលផល។

លោក ទា គឹមសុទ្ធ បន្តថា ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ គឺជាការបំផ្លាញមុខរបរប្រចាំថ្ងៃរបស់ខ្លួន ដូច្នេះ លោកសំណូមពរឱ្យប្រជានេសាទរួមគ្នាប្រយុទ្ធប្រឆាំង ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាដល់និរន្តរភាព ផលនេសាទ សម្រាប់ជីវភាពប្រចាំថ្ងៃ និងសន្តិសុខស្បៀងនៅកម្ពុជា។ លោកក៏បានណែនាំដល់ប្រជានេសាទទាំងអស់ មិនត្រូវឆ្លងកាត់តំបន់អភិរក្ស ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ និងងាកមកប្រើប្រាស់ឧបករណ៍ដែលស្របតាមច្បាប់កំណត់ ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប និងដើម្បីថែរក្សាធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបឱ្យបានស្ថិតស្ថេរផងដែរ។

បើតាម លោក ប៉ា ប៉ូរ មេឃុំកំពង់ឃ្លាំង បានឱ្យដឹងថា ក្នុងឃុំកំពង់ឃ្លាំង គ្រួសារដែលប្រកបរបរនេសាទមានចំនួន៨០% ចំណែក២០%ទៀត ប្រជាពលរដ្ឋប្រកបរបរកសិកម្ម និងរបរផ្សេងៗ។ ក្នុងនោះប្រជានេសាទ បានប្រើប្រាស់ឧបករណ៍នេសាទដូចជា មងពាក់ សន្ទូច លបរ៉ាវ អូសលៀស លបព្រៀង មងអូសដោយដៃក្រោម១០០ម៉ែត្រ សៃយឺុន និងលាន់អន្ទង់ជាដើម៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី