Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី អាចមានភ្លៀង ៥០% នៅអំឡុងពេល៣ ថ្ងៃជាប់ៗគ្នា

បានផុស

នៅ

តាមការព្យាករណ៍អាកាសធាតុ ខេត្តរតនគិរី នឹងមានមានភ្លៀងធ្លាក់ ៥០% អមមកជាមួយ ផ្គររន្ទះ រយៈពេល៣ ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍អាកាសធាតុ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពធាតុអាកាសខេត្តរតនគិរី ទទួលឥទ្ធិពល ពីកម្រិតសម្ពាធខ្សោយ  សីតុណ្ហភាព២៤°C ទៅ ៣៥°C។ ចំណែកខ្យល់បក់ ប្រែប្រួលទិស និង មានល្បឿន១ ទៅ ៤ ម៉ែត្រ/វិនាទី ហើយមានភ្លៀងផ្គររន្ទះពី តិចទៅមធ្យម បរិមាណ៥០ %។ ការប្រែប្រួលស្ថានភាព ធាតុអាកាសខេត្តរតនគិរី ចាប់ពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នឹងមានភ្លៀងធ្លាក់នៅរយៈពេល ថ្ងៃនេះ។

ស្ថានភាពជាក់ស្តែង នៅពេលព្រឹកពន្លឺព្រះអាទិត្យ ចាប់ផ្តើមក្តៅ ផ្ទៃមេឃមិនមានពពក និងចាប់ពីរសៀលទៅផ្ទៃមេឃមានពពកខ្មៅ រកកលចង់ភ្លៀង។

អំឡុងពេលនេះ សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ទៅលើការប្រែប្រួលអាកាសធាតុនេះ ដូចជា ខ្យល់ប៉កខ្លាំង មានរន្ទះបាញ់ និងមិនមានភ្លៀងគ្រាប់គ្រាន់ ម៉្យាងវិញទៀត បង្ការខ្លួនពីការត្រូវទឹកភ្លៀង ជៀសវាង ជម្ងឺផ្តាសាយ ក្តៅខ្លួន ដែលអាចប្រឈមជម្ងឺផ្សេងៗទៀត៕

ដោយ៖ ចាប ខៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម