ព័ត៌មានជាតិ
ក្រសួងការងារ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសរហូតដល់ចុងខែមេសា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

នៅក្នុងសេចក្តីជួនដំណឹងចុះកាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ ជ្រាបថា ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ២០២៥ នៅមានភាពយឺតយ៉ាវ ក្រសួងនឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ
ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។

បើតាមលោក ហេង សួរ ការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ក្រសួងនឹងចាត់វិធានការផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច
ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផាកពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
និងបទប្បញ្ញត្តិជាធរមាន។
លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់