ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ កត្តាសន្តិភាព ជំរុញឲ្យបោះជំហានព្រមគ្នា ទាំងវិស័យសាសនា និងអាណាចក្រ
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កត្តាសន្តិភាពបានជំរុញឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បាននិងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋដែលកាន់នូវព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានានា។

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង ១៨ ម៉ឺនដុល្លារ នៃបរិវេណវត្តឫស្សីជុកជើង ស្ថិតក្នុងភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្របពេលវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បាននិងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋដែលកាន់នូវព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តឫស្សីជុកជើង រួមមាន ៖ របងវត្ត ខ្លោងទ្វារ អណ្តូងទឹក ឈាបនដ្ឋាន អាស្រម សាលាបង្សុកូល និងចាក់សាប ។ល។ តាមរយៈសមិទ្ធផលទាំងនេះ អាចកសាងទៅបាន គឺសបញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមកជួបជុំ ប្រារព្ធពិធីសាសនាតាមបំណងប្រាថ្នា កសាងនូវបុណ្យកុសលរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវមនោសញ្ចេតនាភាតរភាពបំផុតប្រគេនចំពោះគ្រូវិន័យបញ្ញាណ ធី រ៉ាវីន ព្រះចៅអធិការវត្តឫស្សីជុកជើង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង លោក យូ សេរីវុឌ្ឍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរកា លោកស្រី ពិ វណ្ណារី រួមជាមួយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី រួបរួមសហការគ្នាយ៉ាងល្អសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី