ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូ និងបេតុង ប្រវែង ៩២ គ.ម បើកការដ្ឋានសាងសង់ជានិមិត្តរូបនៅខេត្តកំពង់ធំ
ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង សរុបប្រវែង ៩២,៩០គ.ម បានបើកការដ្ឋានសាងសង់ជានិមិត្តរូបនៅខេត្តកំពង់ធំ ក្រោមវត្តមាន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

ដោយទទួលបានថវិកាបដិភាគពីរាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF) ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ផ្លូវកៅស៊ូ DBST និងបេតុងសរុបប្រវែង ៥២៦,៦៦០គ.ម បានបើកការដ្ឋានសាងសង់នៅក្នុងខេត្តគោលដៅចំនួន ៧ រួមមាន ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រៃវែង សរុបទឹកប្រាក់ប្រមាណ ១២០,៤៣ លានអឺរ៉ូ (ឬប្រមាណ ១២៥ លានដុល្លារអាមេរិក) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអនុវត្តគម្រោង។



ក្នុងរបាយការណ៍របស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទរយៈពេល ៥ ឆ្នាំ ដោយផ្តោតទៅលើចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដែលមានគោលដៅចំនួន ៥ គឺ ១).ប្រជាជនមានជីវភាពរស់នៅសមរម្យ ២).ប្រជាជនមានសុខភាពមាំមួន ៣).ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ ៤.មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង៥).មានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្ត្រ ចំនួន ៥ រួមមាន៖ ១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣.ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ ៤.ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ៥.ការគ្រប់គ្រងស្ថាប័ន អភិបាលកិច្ច និងសេវាគាំទ្រទូទៅ។
ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ក្រសួងបាននឹងកំពុងស្ថាបនាខ្សែផ្លូវជនបទប្រវែងជាង ៥ ម៉ឺនគ.ម គីឡូម៉ត្រ ឬប្រមាណ ៧៤% នៃបណ្តាញខ្សែផ្លូវទូទាំងប្រទេស ដែលក្នុងនោះផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រើប្រាស់បានគ្រប់រដូវកាលមានប្រមាណ ១៥%។
ថ្លែងក្នុងពិធី លោក វង្សី វិស្សុត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
តាមរយៈការទទួលបាននូវផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ព្រមទាំងសំណង់សិល្បការ្យ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់បានគ្រប់រដូវកាល ប្រវែង ៥២៦,៦៦គ.ម. របស់កម្មវិធី RID4CAM នេះ មានសារសំខាន់ ជាសារវន្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងជាសសៃឈាមសេដ្ឋកិច្ច និងសង្គមដ៏មានសក្តានុពល ក្នុងការធ្វើសមាហរណកម្មរវាងជនបទនិងទីក្រុង ការកាត់បន្ថយនូវការចំណាយលើថ្លៃដឹកជញ្ជូន ការកាត់បន្ថយពេលវេលាធ្វើដំណើរ ការកាត់បន្ថយការចំណាយជួសជុលយានយន្ត និងមានផាសុកភាព ក្នុងការធ្វើដំណើរ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


