Connect with us

ព័ត៌មានជាតិ

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

បានផុស

នៅ

សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប កំពុងញាប់ដៃញាប់ជើង តុបតែងលម្អនៅមុខសួនញញឹមអង្គរ ប្លែកខុសពីកន្លែងផ្សេងៗ ជាមួយនឹងបរិយាកាស និងការតុបតែងលម្អដ៏ស្រស់ស្អាត ជាពិសេសផ្ដល់នូវស្នាមញញឹមប្រកបដោយភាពរីករាយ និងកក់ក្តៅជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ និងភ្ញៀវជាតិ-អន្តរជាតិ ដែលបានចូលទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សួនញញឹមអង្គរ ជាទីកន្លែងមួយដ៏ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលផ្តល់នូវភាពសប្បាយរីករាយ បំផុសស្នាមញញឹមតាមរយៈការផ្ដិតយករូបភាពនៃការច្នៃប្រឌិតសិប្បកម្ម ដែលធ្វើដោយដៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលមាននៅតាមស្រុកភូមិក្នុងខេត្តសៀមរាប ហើយមានពណ៌ចម្រុះដ៏ស្រស់ស្អាតផងដែរ។ ទីតាំងកម្មវិធីសួនញញឹមអង្គរ ត្រូវបានរៀបចំនៅតាមណ្ដោយផ្លូវមុខប្រាសាទអង្គរវត្ត។

ដោយឡែកផ្ទះភូមិខ្ញុំ ភូមិត្នោត​ និងល្បែងកម្សាន្តលើកទឹក​ នៅត្រពាំងសេះ ក៏ក្រុមការងារព្រឹត្តិការអង្គរសង្ក្រាន្តកំពុងធ្វើការតុបតែងបានចេញរូបរាងយ៉ាងស្រស់ស្អាតដើម្បីត្រៀមទទួលស្វាគមន៍ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្ត ក្នុងព្រឹត្តការណ៏អង្គរសង្ក្រាន្ត ដែលឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ វិនាទី មុន

ការ​ប្រកួត​តេក្វាន់ដូ ITF ​ជើងឯក​អាស៊ីអាគ្នេយ៍​​ ក្រៅ​ពី​ការ​ប្រកួត​នឹង​បង្ហាញ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

សាលាដំបូងខេត្តសៀមរាប
សន្តិសុខសង្គម៩ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្ទេរសំណុំរឿងលោក សម្បតិ កុសល ទៅ ACU ចាត់ការវិញ

សាច់បង្កក
សន្តិសុខសង្គម២៥ នាទីutes មុន

បង្ក្រាបសាច់បង្កកខូចគុណភាពជិត៣តោនដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង

សេដ្ឋកិច្ច៤២ នាទីutes មុន

អ្នកចិញ្ចឹមក្រពើ អាចនឹងមានសង្ឃឹមឡើងវិញ ខណៈមានការព្រមព្រៀងនាំចេញទៅចិន

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

៣​ខែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ត្រាំ តើ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​វិវឌ្ឍ​យ៉ាង​ដូច​ម្ដេច​ហើយ?

Sokha Hotels

ព័ត៌មានពេញនិយម