ព័ត៌មានជាតិ
វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីប្រកួតសំណេរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី
ដើម្បីចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មីនេះ វិទ្យាល័យព្រែកលាប បានរៀបចំកម្មវិធីប្រកួតសំណេរ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

បើតាមវិទ្យាល័យព្រែកលាប នៅឆ្នាំ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំឡើងក្រោមប្រធានបទ “ញញឹមសាទរ សង្ក្រាន្តឆ្នាំថ្មី”។ ដូច្នេះសិស្សានុស្សិស្សសរសេរសំបុត្រទៅកាន់មិត្តជាទីរាប់អានរបស់ខ្លួនណាម្នាក់ ដោយរំលេចពីអត្ថន័យនៃប្រធានបទខាងលើ និងដើម្បីរៀបចំកម្មវិធីទៅកម្សាន្តព្រឹត្តិការណ៍នេះនៅថ្ងៃចូលឆ្នាំថ្មីខាងមុខ។ សិស្សានុសិស្ស មានឱកាសទទួលបានលិខិតបញ្ជាក់ការចូលរួម, មេដាយ អមដោយរង្វាន់លើកទឹកចិត្ត ហើយស្នាដៃដែលសរសេរនឹងជ្រើសរើសចងក្រងបោះពុម្ពផ្សាយ។
លក្ខខណ្ឌជ្រើសរើស ជាសិស្សថ្នាក់ទី១០ ១១ ១២។ ការប្រកួតសំណេរ នឹងចាប់ផ្រើមពីពីម៉ោង ៨៖០០-៩៖៣០ បន្ទាប់មកមានការរាំកម្សាន្ត និងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ជាដើម។

កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡា បានចេញខេចក្តីណែនាំ ស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ប្រណៃណីខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី