ព័ត៌មានជាតិ
ចិន ៖ ព្រះរាជវង្សានុវង្សកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណងមិត្តភាពចិន-កម្ពុជា
លោក ស៊ីជិនពីង ( Xi JinPing)ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា សម្ដេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណង មិត្តភាពចិន-កម្ពុជា ព្រះអង្គបានចាប់ផ្ដើមបង្កើតចំណង មិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ១៩៥៨ នេះបើតាមការបញ្ជាក់នៅក្នុងផេកហ្វេសប៊ុក រ៉ូយ៉ាល់ឌុយខាំបូដ នៅថ្ងៃទី៧ខែវិច្ឆិកានេះ ។

លោក ស៊ី បញ្ជាក់ថា សម្ដេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ហើយសម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន ។
សម្ដេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យយ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយខ្ញុំកត់សម្គាល់ថា សម្តេចព្រះមហា ក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ។

លោកប្រធានាធិបតីបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណង មិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា ។
សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្ត្រថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក Xi JinPing លើកឡើងទៀតថា “គ្រឿងឥស្សរិយយស ដែលខ្ញុំមានកត្តិយសថ្វាយជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះសម្តេចព្រះមហា ក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេ ចំពោះប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរប្រជាជនចិន និងកម្ពុជា ឲ្យមានវិបុលភាព និងមិត្តភាព ជារៀងរហូត។
សូមបញ្ជាក់ថា ប្រសាសន៍របស់លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបែបនេះ បានធ្វើឡើងនៅក្នុងព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ