ព័ត៌មានជាតិ
អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសហការជាមួយមន្ទីរពេទ្យកុមារជាតិ ផ្តល់អាហារូបត្ថម្ភកន្លែងក្មេងលេង បង្កើតបណ្ណាល័យ និងអប់រំដល់មាតាបិតាកុមារឱ្យយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនឱ្យបានល្អដើម្បីចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរ និងចៀសផុតពីជំងឺផ្សេងៗ ពិសេសជំងឺមិនឆ្លងដែលកំពុងក្លាយជាបញ្ហាសុខភាពដ៏ចម្បងនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិជាគម្រោងអង្គការ KOICAនៅព្រឹកថ្ងៃទី០១មេសានេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ខាងមុខដោយផ្តោតទៅលើសកម្មភាពធំៗមួយចំនួនដូចជាការ
ផ្តល់អាហារូបត្ថម្ភដល់កុមារទូទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិទៅតាមអាយុ និងសុខភាពដោយក្នុង១ថ្ងៃផ្តល់៣ពេលដោយឥតគិតថ្លៃដើម្បីបំប៉នសុខភាពឱ្យបានល្អឆាប់ជាសះស្បើយ។

លោកវេជ្ជបណ្ឌិតបានបន្តថា «អាហារូបត្ថម្ភនេះមានសារសំខាន់ណាស់សម្រាប់កុមារតូចៗ ព្រោះថាកុមារជាទំពាំងស្នងឬស្សី និងប្រៀបដូចជាវត្ថុមួយដែលកំពុងត្រូវការលូតលាស់ អីចឹងត្រូវការការផ្តល់អាហារមួយគ្រប់គ្រាន់ និងចាំបាច់។ពិសេសកុមារអាយុក្រោម៥ឆ្នាំត្រូវការលូតលាស់ជាចាំបាច់» ។

លោកវេជ្ជបណ្ឌិតបានបន្តថា ក្រៅពីនេះមានបន្ទប់ប្រឹក្សាយោបល់សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូនឱ្យមានសុខភាពល្អដូចជាកុំឱ្យកូនស្គមពេក និងធាត់ពេក ខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លងកំពុងក្លាយជាបញ្ហាសុខភាពសាធារណដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ខណៈពីមុនយើងយកចិត្តទុកដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូ ប៉ុន្តែឥឡូវលើសអាហារទៅវិញធ្វើឱ្យក្មេងធាត់ពេកក៏ជាបញ្ហាដែរ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា «ការចិញ្ចឹមបីបាច់កុមារឱ្យបានល្អធ្វើឱ្យក្មេងមានសុខភាពល្អមានបញ្ញាឆ្លាតវៃ និងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា លើសពីនេះទៀតយើងក៏គិតគូរពីបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរក្នុងនោះយើងបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័តដែលអាចឱ្យកុមារគូរូប និងមើលសៀវភៅនិទានផ្សេងៗដើម្បីឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្ត និងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះ ឬនៅសាលារៀនអីចឹងដែរព្រោះថា ការព្យាបាលជំងឺមិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេ គឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាននិងអារម្មណ៍របស់កុមារដែលឈឺផងដែរ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី