ព័ត៌មានជាតិ
ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ទទូចឱ្យអាជ្ញាធរ រួមគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយយកឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ជួយបញ្ជ្រាបសារយល់ដឹងពីអំពើជួញដូរមនុស្ស ឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកមេខ្យល់អូសទាញ ធ្លាក់ខ្លួនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន បានចេញសារលិខិតជូនដំណឹងទៅកាន់គណៈកម្មាធិការរាជធានី ខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ណែនាំបន្តទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសពិធីករ ពិធីការនី នៅក្នុងកកម្មវិធីនានា រួមការប្រគុំតន្រ្តី សិល្បៈ ទៅកាន់មហាជន នាឱកាសអបអរសង្រ្កានឆ្នាំថ្មី ខាងមុខនេះ ស្តីពីការបង្ការ ទប់ស្កាត់ទេសន្តប្រវេសន៍ខុសច្បាប់ ប្រុងប្រយ័ត្នខ្លួនពីអំពើជួញដូរមនុស្សគ្រប់ទម្រង់។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នកុំចាញ់បោកមេខ្យល់ឱ្យសោះ ម៉្យាងប្រយ័ត្នព័ត៌មានមិនពិត ដែលព្យាយាមទាញយកគណនីអនឡាញគ្រប់ប្រភេទ ដើម្បីយកទៅប្រើប្រាស់ខុសច្បាប់ សារអូសទាញឱ្យចេញទៅរកការងារក្រៅប្រទេស ឬការងារមានប្រាក់ខែខ្ពស់ ដែលអាចជាកលល្បិចជនឆបោកជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទ ជាដើម។ ការអំពាវនាវរបស់ដូច្នេះ ខណៈដែលបច្ចុប្បន្ន មានយុវវ័យជាច្រើនបាននិងកំពុងតែចាញ់បោកតាមការទាក់ទាញពីមេខ្យល់ ហើយនាំឱ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយមិនដឹងខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី