ព័ត៌មានជាតិ
សភាជាតិនឹងផ្ដល់ការិយាល័យឱ្យអង្គការតំបន់ចំនួន២ធ្វើការនៅកម្ពុជា
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី មានមហិច្ចតាក្នុងការធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយ ស្រាវជ្រាវ ផ្លាស់ប្ដូរយោបល់មួយក្នុងតំបន់ និងសកលលោក។ សម្ដេចក៏ផ្ដល់ការិយាល័យដល់អង្គការតំបន់ចំនួន២ដែលជាជំហាននៃការចាប់ផ្ដើមនេះផងដែរ។

អគ្គលេខាធិការរងរដ្ឋសភាលោក ឈាង វណ្ណារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះថា នាពេលខាងមុខសភាជាតិនឹងផ្ដល់ការិយាល័យធ្វើការដល់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ដែលហៅកាត់(AFPPD) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បើកនៅក្នុងអាគាររដ្ឋបាលថ្មីរបស់រដ្ឋសភាតែម្ដង។ លោកថាការធ្វើបែបនេះគឺដើម្បីបង្កភាពងាយស្រួល ក៏ដូចជាជួយដល់អង្គការតំបន់ទាំងពីរនេះ ដោយសង្ឃឹមថាអង្គការទាំងពីរនឹងចូលរួមជួយកម្ពុជាដោយបង្កើតជាវេទិកាតំបន់នៅប្រទេសកម្ពុជាតែម្ដង។
លោកថា៖ «អាច(បង្កើតការិយាល័យ)ក្នុងពេលឆាប់ៗនេះដែរ ចាំមើលអាស្រ័យលើកិច្ចព្រមព្រៀងបន្ថែម តែសម្រាប់ជាគោលការណ៍គឺយើងមានហើយ»។

សភាកម្ពុជាទើបតែបានដឹកនាំសិក្ខាសាលាថ្នាក់តំបន់មួយប្រកបដោយជោគជ័យកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយមានប្រតិភូសមាជិកសភាពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាច្រើនប្រទេសចូលរួមជាច្រើន។ លោក ឈាង វណ្ណារិទ្ធ ថានេះគឺជាជោគជ័យមួយរបស់សភាកម្ពុជាក្នុងការរៀបចំសិក្ខាថ្នាក់តំបន់នេះ ហើយសភាជាតិក៏កំពុងរៀបចំសិក្ខាសាលាថ្នាក់តំបន់ផ្សេងទៀតនាពេលខាងមុខដែរ។
គួរឱ្យដឹងដែរថា វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ ហៅកាត់ថា AFPPD គឺជាអង្គការតំបន់អាស៊ីដែលមានសមាជិកប្រមាណ៣០ប្រទេស ដែលធ្វើការផ្ដោតលើគោលនយោបាយសម្រាប់ជួយស្រ្តី កុមារ និងប្រជាជន ខណៈមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) គឺជាអង្គការតំបន់ធ្វើការលើកកម្ពស់សន្តិភាព ភាពសុខដុមរមនា និងការយោគយល់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ាន តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីសភាជាមួយនឹងជំនាញដែលទទួលស្គាល់ជាអន្តរជាតិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ចរាចរណ៍២៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់