ព័ត៌មានជាតិ
គ.ជ.ប ប្រកាសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្នុងខេត្តរតនគិរី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់សាធារណជន ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គ.ជ.ប ត្រូវការជ្រើសរើស សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៨ ១០៨ រូប តាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បី បម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ទាំង ១.៦៥២ ឃុំ សង្កាត់ ។

នៅក្នុងខេត្តរតនគិរីផ្ទាល់ បានសម្រេចជ្រើសរើសមន្ត្រីកិច្ចសន្យា នៅតាមបណ្តា ឃុំ ចំនួន ៤ រូប ឃុំកាចាញ ឃុំឡាបានសៀក ឃុំត្រពាំងប្រេស ឃុំបឹងកន្សែង តួនាទីរួមមាន ប្រធានក្រុម និងក្នុងមួយៗឃុំ ផ្សេងទៀត ក្នុងខេត្តរតនគិរី រើសចំនួន ៣រូប នៅតាមបណ្តាឃុំនីមួយៗ នៅក្នុងខេត្តរតនគិរី។ មុខដំណែងរបស់មន្ត្រីកិច្ចសន្យានៅតាមបណ្តាឃុំនីមួយៗ រួមមាន ប្រធានក្រុម១ អនុប្រធាន១ ការីកុំព្យូទ័រ១ លើកលែងតែឃុំ ចំនួន៤ ខាងលើ ប្រធាន អនុប្រធាន ចំនួន១ រូប ដូចគ្នា តែការីកំព្យូទ័រ ចំនួន២ រូប ។
ចំពោះសាធារណជន ដែលចាប់អារម្មណ៍ ទៅស្វែងរកក្រដាសដាក់ពាក្យ នៅតាមបណ្តឃុំ របស់ខ្លួនរស់នៅ ពីថ្ងៃ១ ខែ មេសា ឆ្នាំ ២០២៥ នៅម៉ោង ០៧៖០០ព្រឹក បិទឈប់ទទួលពាក្យនៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២៥ នៅម៉ោង ០៧ :០០ ព្រឹក មានរយៈពេល៧ ថ្ងៃគត់ ។
ជាឱកាសសម្រាប់យុវជន និងអ្នកដែលមិនមានការងារពិតប្រាកដ សម្រាប់ប្រគួតប្រជែងគ្នានៅពេលប្រឡង ជាមួយគ្រូបង្រៀននៅតាមបណ្តា សាលានានា នៅពេលធ្វើតេស្ត សមត្ថភាពលើវិញ្ញាសា តេស្តកំព្យូទ័រ លើការសរសេរ ដោយដៃ ដើម្បីស្វែងរកឱកាសទៅបទពិសោធន៍ ធ្វើជាមន្ត្រីគជបនិងជួយខ្លួនឯង ។ ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតាមមណ្ឌល ប្រមូលផ្តុំ ក្រុង ស្រុក ខណ្ឌ ។

ចំពោះអ្នកដែលមានបំណងចង់ ប្រឡងចូលជាមន្ត្រីកិច្ចសន្យានេះ ត្រូវពង្រឹងទៅលើជំនាញវាយអក្សរនិងពាក្យឲ្យបានត្រឹមត្រូវ និងឆាប់រហ័សពីព្រោះនៅពេលប្រឡងត្រូវបានកំណត់នាទី៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង