Connect with us

ព័ត៌មានជាតិ

វត្តអារាមនៅខេត្តស្វាយរៀងចូលរួមវាយគង ជួង រគាំង និងទូងស្គរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

បានផុស

នៅ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥:០០នាទី  វត្តអារាមទូទាំងខេត្តស្វាយរៀង បានចូលរួមវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ឲ្យវាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតចប់ព្រឹត្តិការណ៍២០កម្ភៈ ឲ្យបាន៥ដងក្នុងមួយថ្ងៃ។

សារាចរណែនាំនោះបានឲ្យដឹងទៀតថា ពេលវេលាដែលត្រូវវាយគង ជួង រគាំង ទូងស្គរ ក្នុង១ថ្ងៃ៥ដង នោះរួមមាន: លើកទី១ នៅម៉ោង៥ព្រឹក, លើកទី២ នៅម៉ោង១១ព្រឹក,  លើកទី៣ នៅម៉ោង២រសៀល,  លើកទី៤ នៅម៉ោង៥ល្ងាច ,  លើកទី៥ នៅម៉ោង៨យប់ ៕

អត្ថបទ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៦ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម