Connect with us

ព័ត៌មានជាតិ

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

បានផុស

នៅ

ក្រោយមរណភាពរបស់ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសច្បង ទើបសម្ដេចតេជោ ហ៊ុន សែន ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន ពុំមានផ្ទះរស់នៅផ្ទាល់ខ្លួនឡើយ ខណៈបច្ចុប្បន្នកំពុងជួលផ្ទះគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ពីក្ដីអាឡោះអាល័យចំពោះការបាត់បង់បងប្រុសជាគោរពស្រលាញ់ ខណៈនៅថ្ងៃទី២ ខែមេសាស្អែកនេះ សពរបស់ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះ។ សំណេររបស់សម្ដេចតេជោ៖ «ថ្ងៃស្អែក បែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំ តាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ នៅល្ងាចស្អែក និងបញ្ចប់នៅព្រឹកខានស្អែក៣ មេសា ២០២៥»

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្ដីនឹករលឹក និងអាណិតដល់ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុស និងសម្ដែងការសូមទោសចំពោះសពបងប្រុស ដែលកន្លងមក សម្ដេចមិនបានមើលថែទាំបងឱ្យបានដិតដល់។ សម្ដេចតេជោ ថា៖ «ខ្ញុំសូមទោស មកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឱ្យបានដិតដល់។ ខ្ញុំបានជួយជីវិតមនុស្សមួយនគរ តែមិនអាចជួយបងខ្លួនបាន»

ភ្ជាប់នឹងអាឡោះអាល័យបងប្រុស សម្ដេចតេជោ ក៏បានទម្លាយឱ្យដឹងនូវរឿងគួរសង្វេគដែលសម្ដេចមិនដឹងកន្លងមក គឺកូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់រស់នៅ។ តាមសំណេរសម្ដេចតេជោ៖ «រឿងដែលធ្វើឱ្យខ្ញុំកាន់សង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅកូនៗមិនបានចូលរៀនពេញលេញ។ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម