Connect with us

ព័ត៌មានជាតិ

នគរបាលខេត្តត្បូងឃ្មុំវិជ្ជមាន​កូវីដ១៩ មានអ្នកពាក់ព័ន្ធរហូតដល់៧៨ នាក់

បានផុស

នៅ

រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំបានរាយការណ៍ថា ករណីវិជ្ជមានជំងឺកូវីដ១៩ នៅលើ​បុរស​ឈ្មោះ ឡេង ពៅ ជានគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានជាប់ពាក់ព័ន្ធ​ជាមួយមនុស្សរហូតដល់៧៨ នាក់ ផ្ទាល់ ៤៦នាក់ និងប្រយោល៣២នាក់។

លោកឡេង ពៅ បានមកបំពេញបេសកម្ម ក្នុងភូមិចំការគរ ភូមិដារ ស្រុកមេមត់ ហើយពេលមាន​ជំងឺ​បានមកដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ និងទទួលលទ្ធផលវិជ្ជមាននៅថ្ងៃទី ២៣ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ស្រុកមេមត់ គេមិនទាន់ដឹងថា លោកបានឆ្លងជំងឺនេះ តាំងពីពេលណានោះទេ តែមុនពេលលោក​ចូល​មន្ទីរ​ពេទ្យ លោកបានធ្វើដំណើរទៅជាច្រើនកន្លែង និងធ្លាប់ទៅបុណ្យខួបម្តាយ​១ឆ្នាំ​នៅឯ​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែងនៅថ្ងៃទី ១២ ខែមីនា និងបានចូលព្យាបាលនៅមន្ទីរពេទ្យឯកជនចំនួន ២ កន្លែង ដូចជាគ្លីនិចមេឌីកា ២៤ ម៉ោងនៅឃុំមេមត់ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ និងមន្ទីរ​ពេទ្យ​ឆនមុនី ក្រុងសួងនៅថ្ងៃទី ២១ ខែមីនា។

ក្រៅពីនេះ មានការជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាច្រើននាក់ទៀតដូចបានបញ្ជាក់ចំនួន ៧៨ នាក់ខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម