ព័ត៌មានជាតិ
ស្នងការខេត្តបន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មីខាងមុននេះ ហាមច្រកទឹកក្នុងថង់ គប់ដាក់គ្នា
បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ហាមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ហាមច្រកទឹកក្នុងថង់ ច្រកទឹកក្នុងប៉េងប៉ោង និងច្រកទឹកកកគប់គ្នា ដែលអាចធ្វើឱ្យមានគ្រោះថា្នក់ដល់អ្នកដទៃ។

សូមចូលរួមសហការ និងរាយការណ៍ ក្នុងករណីមានអាសន្ន មានអំពើអសន្តិសុខនានា, មានករណីហិង្សា, មានបទល្មើសជួញដូរថ្នាំញៀន និងក្មេងទំនើង អុកឡុកតាមមូលដ្ឋាន សូមខលមកកាន់លេខទូរសព្ទប្រចាំបញ្ជា 097 778 0017 ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា។

ការអំពាវនាវហាមឃាត់នេះធ្វើឡើយក្នុងឱកាសដែលកម្លាំងនគរបាលទតាមបណ្តាក្រុងស្រុក បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន៕
ដោយ ៖ អ ពៅ








-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា