Connect with us

ព័ត៌មានជាតិ

យុវជនសង្គមស៊ីវិល ប្រកាសចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន

បានផុស

នៅ

ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រ និងចូលរួមជាមួយយុទ្ធនាការ​ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដឹកនាំដោយលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសឱ្យសមាជិករបស់ខ្លួនទាំងអស់គ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើសកម្មភាពគាំទ្រចំពោះយុទ្ធនាការរបស់ក្រសួងព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពិសេសធ្វើយ៉ាងណារួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។

គោលបំណងនៃយុទ្ធនាការនេះ គឺលុបបំបាត់ព័ត៌មានក្លែងក្លាយជ្រុលនិយម ដេីម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ។ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវផ្សព្វផ្សាយនូវព័ត៌មានមានផលប្រយោជន៍ដល់សង្គមជាតិ និងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ។ រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​មហាជន​ធ្វើ​យ៉ាង​ណារួម​គ្នា​ទប់​ស្កាត់​រាល់​ព័ត៌មាន​ក្លែង​ក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយម ​ក្នុងចេតនាញុះញង់​ ភាព​ទុច្ចរិត​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បែក​បាក់ បង្កើតបដិវត្តពណ៌ និងអស្ថិរភាពនៅក្នុងសង្គម ជាដើម។

ជាកាចូលរួមជាមួយក្រសួងព័ត៌មាន លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវសមាជិក សមាជិកា និងសាធារណៈជន ឱ្យស្វែងរកព័ត៌មានពិត ដោយមាន​ប្រភព​ព័ត៌មាន​ដែ​ត្រឹមត្រូវច្បាស់លាស់ ចេញពីស្ថាប័នផ្លូវការ និងធ្វើការវិនិច្ឆ័យ និងកំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុនសិន​។ 

ក្នុងន័យនេះ លោក ហេង សំណាង បានលើកឡើងថា បើយើងចង់បានព័ត៌មានពិតពីក្រសួងព័ត៌មាន យើងត្រូវចូលទៅស្វែងរកនៅគេហទំព័ររបស់ក្រសួង ឬតាមរយៈផេកផ្លូវការរបស់ក្រសួង ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកតែងតែខិតខំប្រឹងប្រែង និងផ្តល់ព័ត៌មានពិតជូនដល់សាធារណៈជន និងផ្សព្វផ្សាយលើកកម្ពស់ មុខមាត់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រទេស​អាស៊ីអាគ្នេយ៍ ៤ ​ប្រឈមហានិភ័យខ្ពស់នៃ​ពន្ធឱ្យស្មើគ្នា​របស់ ត្រាំ

កីឡា៨ នាទីutes មុន

គ្រុឌ​បន្ត​ត្រួស​ត្រាយ​ផ្លូវនាំ​គុន​ខ្មែរ​ទៅ​រៀបចំ​ការ​ប្រកួត​អន្តរជាតិ ដំបូង​នៅ​ទឹក​ដី​អាមេរិក

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ឡាវបញ្ជូនកងទ័ព​៣៣នាក់ទៅ​ជួយមី​យ៉ាន់​ម៉ាក្នុងហេតុការណ៍គ្រោះរញ្ជួយដី​​ដ៏​ប្រល័យ​

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តគោល ៧ ធំៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រុមហ៊ុនឯកជនពីរសហការគ្នាក្នុងផ្តល់គម្រោង​ហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម