Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ថា នឹងត្រូវបានបន្តពង្រឹងពង្រីកបន្ថែមទៀត ខណៈមន្ត្រីអនុព័ន្ធយោធាសហរដ្ឋអាមេរិក បានសន្យាស្វះស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងវិញ ពិសេសទាក់ទិននឹងសហការយោធារវាងកងទ័ពកម្ពុជា-អាមេរិក។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចទាំងផ្លូវការ និងមិនផ្លូវការ ដែលជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងគ្នា សំដៅពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់អំពីការស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការសហការជាមួយភាគីសហរដ្ឋអាមេរិក ហើយលោកនាយឧត្តមសេនីយ៍ ជឿជាក់ថា ឆ្នាំ២០២៥នេះ និងឆ្នាំខាងមុខទៀត កម្ពុជា-អាមេរិក នឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានល្អប្រសើរថែមទៀត។

ជាការតបទៅនឹងបំណងរបស់កម្ពុជា លោកវរសេនីយ៍ទោ ខៃ សាល់មែន (Kyle Saltzman) នាយការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា បានសន្យានៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិកម្ពុជា ថា នឹងបន្តធ្វើយ៉ាងណា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។ តាមការបញ្ជាក់របស់វរសេនីយ៍ទោ ខៃ សាល់មែន នាពេលឆាប់ៗខាងមុខនេះ មន្ត្រីមួយចំនួនរបស់កងទ័ពអាមេរិក នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ទៀត។

យកឱកាសនៃជំនួបកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ អនុព័ន្ធយោធាអាមេរិក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការជួយគាំទ្រ និងទទួលស្វាគមន៍គណៈប្រតិភូកងទ័ពអាមេរិក ក៏ដូចជាការចូលចតនាវារបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងដែនសមុទ្រកម្ពុជា នាឆ្នាំកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម