Connect with us

ព័ត៌មានជាតិ

ប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី

បានផុស

នៅ

គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោក ង៉ុក ហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជួបសម្តែងការគួរសម លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនេះ ធ្វើឡើងនៅសាលប្រជុំ VIPសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ មេបញ្ជាការយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅជូន លោកអភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនខេត្តខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។

ចំណែក លោក ញ៉ែម សំអឿន ក៏បានអរគុណយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្តិការល្អ ជាពិសេសបានបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសទាំងពីរ៕

ដោយ៖ ខៀវ ចាប

ប្រភពរូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម