Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចខេត្តរតនគិរី កាប់ព្រៃចម្ការដុតនៅរដូវក្តៅ ដើម្បីដាំដំណាំចិញ្ចឹមជីវិត

បានផុស

នៅ

ចូលដល់រដូវប្រាំង ជាពេលវេលា ដែលជនជាតិដើមភាគតិចកាប់ព្រៃចម្ការរបស់ខ្លួន រលំដើមឈើដែលដុះនៅចម្ការរបស់ខ្លួន ដើម្បីទុកដុតចោលនៅពេលទំនេរពីកិច្ចការងារ ធ្វើបុណ្យក្នុងភូមិនានា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដើមឈើជាគម្រប់ចាប់ពី ២ទៅ ៣ខែ ស្លឹកឈើ និងដើមឈើស្ងួតល្អហើយ ម្ចាស់ចម្ការបានទៅរកសាច់ញាតិរបស់ខ្លួន និងប្រាប់បងប្អូនដែលមានព្រំប្រទល់ដីជាប់របងជាមួយគ្នា ទៅការពារចម្ការរបស់ខ្លួន ដោយធ្វើផ្លូវភ្លើង យករនាស់គៀសស្មៅ ទទឹង ២ ទៅ ៣ម៉ែត្រ ពីរបងរបស់ខ្លួន គរជាពំនូកជាជួរនៅតាមបណ្តោយរបង។ ចំណែកខ្លួនជាម្ចាស់ចម្ការ មានបំណងដុតចម្ការវិញ ក៏បានធ្វើផ្លូវភ្លើងបណ្តើរ និងដុតបណ្តើរ នៅជាមួយគ្រួសារ មើលថែភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅនោះ ដើម្បីកុំឲ្យឆេះរាលដាលទៅចម្ការអ្នកជិតខាង។

លោក សុគា ជាជនជាតិដើមភាគតិចគ្រឹង បានឱ្យដឹងថា ឆ្នាំនេះ លោកចាប់ផ្តើមធ្វើចម្ការថ្មីមួយកន្លែងដើម្បីដាំស្រូវ និងដាំដំណាំផ្សេងៗ លោកក៏បានដុតចម្ការដែរ ព្រោះកុំឲ្យពិបាកដាំដុះ និងការកាត់ឈើ ដែលនៅរាយប៉ាយពេញចម្ការ ។ មួយវិញទៀត លោកថា កាកសំណល់ដែលឆេះរួច នៅសល់ជាផេះមានសារៈសំខាន់ដល់ស្រូវ ដំឡូងមី និងដាំបន្លែ ដូចជាត្រសក់ស្រូវ ឃ្លោក និងបន្លែជាច្រើនមុខទៀត ធ្វើឲ្យមានជីជាតិល្អ រីកលូតលាស់ល្អ មានផ្លែ និងមើមធំទទួលបានទិន្នផលខ្ពស់ នៅពេលប្រមូលផល។

បន្ថែមពីនេះ នៅពេលរុក្ខជាតិក្រៀមស្ងួតហើយ ទុកនៅយូរពេក នារដូវវស្សារមកដល់ គល់ឈើនិងគុម្ពោតព្រៃ ដែលសល់ពីកាប់នោះ ដុះកូនមកតាមប្រឡោះដើមឈើដែលរលំនោះ ពិបាកកាប់ស្ការជម្រះ ស្មៅ បង្កបង្កើនផលកសិកម្មផ្សេងៗឡើយ ។

ការកាប់រំលំព្រៃចម្ការដុតភ្លើងនេះ អាចឆេះរាលដាលបានប្រសិនបើមិនបានស្រោចទឹក និងយកស្លឹកឈើវាលរំលត់ភ្លើងឱ្យបានត្រឹមត្រូវទេនោះ គឺអាចធ្វើឱ្យឆេះចម្ការអ្នកជិតខាង ទៅជាឆេះខ្លោចដំណាំស្វាយចន្ទី ឬ ដំឡូងនិងដំណាំផ្សេងៗ ទៀតឈានទៅដល់ងាប់អស់។ ជាមួយគ្នានេះ ម្ចាស់ចម្ការមានសិទ្ធិទៅប្តឹងមេភូមិ ឬ អាជ្ញាធរដែនដី ឲ្យម្ចាស់ចម្ការដែលដុតភ្លើង មិនបានប្រាប់មុន ឬ ដុតមិនបានការពារទាន់ពេលវេលា ធ្វើឱ្យឆេះចម្ការអ្នកដទៃត្រូវផាកពិន័យទៅការតម្លៃដំណាំនៅក្នុងចម្ការមានស្រាប់ តាមចិត្តដែលម្ចាស់ចម្ការខូចខាតទាមទារ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

ប្រឈមការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ ក Kanye គ្រោងបណ្តាក់ទុនលើឧបករណ៍សិច

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​កាម៉ាឡា ហារីស​ថា ការឈ្នះឆ្នោត​​របស់​ចៅក្រម ​Susan Crawford គឺ​​ជាជ័យជម្នះ​របស់​ប្រជាជន​វីសខនស៊ី​ន​

ព័ត៌មានជាតិ១១ នាទីutes មុន

វឌ្ឍនភាពសាងសង់​​ផ្លូវក្រវាត់​ព្រំដែន​​​ខេត្ត​ភូមិ​ភាគ​ឦសាន ៥ ខែ​នេះ សម្រេច​បាន ៣៩%​ នៃ​ផែនការ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ អះអាងពីឆន្ទៈដ៏មោះមុតរបស់រដ្ឋាភិបាលក្នុងកិច្ចការពារទឹកដី គឺមិនឱ្យបាត់សូម្បីតែ១សង់ទីម៉ែត្រ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ចិន រកឃើញ​ប្រេងឆៅ​ប្រមាណ ១០០​លាន​តោន​​នៅ​សមុទ្រ​ចិនខាង​ត្បូង

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម