Connect with us

ព័ត៌មានជាតិ

បន្ទាន់! អ្នកធ្លាប់ចេញចូល១០ទីតាំងនេះនៅខេត្តព្រះសីហនុ សូមពិនិត្យសុខភាព ឬទៅធ្វើតេស្ដរកមេរោគកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយ១០ទីតាំង សូមទៅពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 888 737 ឬ 016 526 520។

ក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនានេះ បានតាមដានសម្ភាសជាមួយអ្នកជំងឺកូវីដ-១៩ ដោយពួកគាត់ធ្លាប់បានចេញចូល និងមានការជាប់ពាក់ព័ន្ធទីតាំងចំនួន១០កន្លែងតាមពេលវេលាដូចមានចែងក្នុងសេចក្ដីជូនដំណឹងខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ផងដែរថា គិតដល់ថ្ងៃនេះ ខេត្តព្រះសីហនុបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២៣៤នាក់ហើយ។ ជាមួយគ្នានេះក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកមិញនេះថា អ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ នៅខេត្តព្រះសីហនុ បានជាសះស្បើយ ក្នុងនោះមាន ជនជាតិខ្មែរ១នាក់ ជនជាតិចិន៦នាក់ និងជនជាតិវៀតណាម១នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម