ព័ត៌មានជាតិ
រកឃើញអ្នកពាក់ព័ន្ធ១៤៦នាក់ទៀត ករណីប្ដីប្រពន្ធវិជ្ជមានកូវីដ១៩នៅខេត្តកំពង់ឆ្នាំង
គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកពាក់ព័ន្ធចំនួន១៤៦នាក់ទៀត និងយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីជាប់ពាក់ព័ន្ធប្ដីប្រពន្ធវិជ្ជមានកូវីដ១៩ ដែលបានមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបន្តយកសំណាកមកធ្វើតេស្តនិងដាក់ពួកគាត់ឲ្យនៅធ្វើចត្តាឡីស័កដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារនិងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងបុរសស្ត្រីពីរនាក់ប្ដីប្រពន្ធមកពីរាជធានីភ្នំពេញមានផ្ទុកកូវីដ-១៩នោះ សរុបចំនួន ៦៨នាក់ ក្នុងនោះពាក់ព័ន្ធផ្ទាល់១១នាក់ បានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។ ចំណែក អ្នកពាក់ព័ន្ធប្រយោល៥៧ នាក់បានយកសំណាក និងអប់រំណែនាំធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋាន៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?