Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី ​២​ ខែមេសា ឆ្នាំ​ ២០២៥​ នេះ ក្រោម​ការណែនាំ​ពី​ លោក ​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ,​ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ ,​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ កំពុង​ធ្វើការ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង​រៀបចំ​តុបតែង​លម្អ​សោភ័ណភាព​នៅ​ទីកន្លែង​សាធារណៈ​សំខាន់ៗ មួយ​ចំនួន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំម្សាញ់​ ព​.​ស ២៥៦៨ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ ព​.​ស ២៥៦៨ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កម្មវិធី​ដ៏​អធិកអធម សង្ក្រាន្ត​វត្តភ្នំ ឆ្នាំ ២០២៥ ដោយ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ចំនួន​ ៣ ​ថ្ងៃ ត្រូវ​នឹង​ថ្ងៃទី​ ១៤, ១៥ និង​ថ្ងៃទី ​១៦ ខែមេសា ឆ្នាំ ​២០២៥ បន្ថែម​ពី​នេះ សម្រាប់​ផ្លូវ​ថ្មើរជើង ឬ Walk Street វិញ ក៏បាន​រៀបចំ​មុន​ថ្ងៃ​ចូលឆ្នាំ ​២ ​ថ្ងៃ ហើយ​ថែម​ ៣ ​ថ្ងៃ ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ឡើង​ដល់​ ៥​ ថ្ងៃ សម្រាប់​បម្រើ​ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​ជាតិ​-​អន្តរជាតិ កម្សាន្ត​សប្បាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ ២​ មេសា​នេះ។

លោកស្រី​បាន​បន្ត​ថា សង្ក្រាន្ត​វត្តភ្នំ ឆ្នាំ ​២០២៥​ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ឱ្យ​មាន​ពិធី​សាសនា ដូចជា ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ​ជាដើម។ ដោយឡែក​សម្រាប់​កម្មវិធី​កម្សាន្ត​សប្បាយៗ មាន​ដូចជា ការ​សម្តែង​សិល្បៈ​របាំ​ប្រពៃណី មាន​របាំ​ទ្រុត ចាប៉ី​ដងវែង ល្ខោន​យីកេ ល្ខោន​មហោរី ការ​លេង​ល្បែង​ប្រជាប្រិយ​ជាតិ​ដែល​ជា​កេរដំណែល​ដូនតា​ខ្មែរ និង​មាន​ប្រគំ​តន្ត្រី បុរាណ​-​សម័យ ការ​រាំ​លេង​កម្សាន្ត​គ្រប់​ទម្រង់ និង​គ្រប់​ចង្វាក់ភ្លេង និង​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​នេះ​តែម្ដង។ បន្ថែម​ពី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ភ្ជាប់​ផ្លូវ​ថ្មើរជើង Walk Street ជាមួយ​ការ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​ផង​ដែរ ពោល​គឺ​ផ្លូវ​ថ្មើរជើង នឹង​បើក​បន្ត​ដល់ ៥ ថ្ងៃ ដោយ​បន្ថែម​ ៣ ​ថ្ងៃ នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ រហូតដល់​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ នៅ​សង្ក្រាន្ត​វត្តភ្នំ និង​ផ្លូវ​ថ្មើរជើង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​បាន​ច្រើន​កុះករ ក្រោម​ម្លប់​សន្តិភាព​ដ៏​ត្រជាក់ត្រជំ​នេះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី

ព័ត៌មានជាតិ៨ នាទីutes មុន

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

ព័ត៌មានជាតិ៨ នាទីutes មុន

ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង

ព័ត៌មានជាតិ៩ នាទីutes មុន

ស​មាគមឧកញ៉ា រម្លឹកអ្នកមានគោរមងារឧកញ៉ាថា កុំប្រើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ងារដែលព្រះករុណាប្រទាន

វប្បធម៌ ជំនឿ២២ នាទីutes មុន

បណ្ឌិត យង់ ពៅ សំណូមពរដល់ជនល្បីៗជួយផ្សព្វផ្សាយពីល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនជាងការលេងបាញ់ទឹក

Sokha Hotels

ព័ត៌មានពេញនិយម