ព័ត៌មានជាតិ
ផ្លូវប្របមាត់ទន្លេភូមិសាស្ត្រស្រុកព្រែកប្រសព្វ ស្ថាបនាក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%
ផ្លូវខេត្តលេខ ២៧៩ ប្របតាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៧៣,៥០ គីឡូម៉ែត្រ បាននឹងកំពុងស្ថាបនាដោយក្រាលកៅស៊ូ DBST សម្រេចបានប្រមាណ ៥៥.៣៦ ភាគរយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះ។

កំណាត់ផ្លូវខេត្តលេខ ២៧៩ គឺជាផ្លូវខេត្តតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមួយស្រុកព្រែកប្រសព្វ និងស្រុកសំបូរ នៃខេត្តក្រចេះ ហើយក៏ជាខ្សែផ្លូវដែលតភ្ជាប់ទៅខេត្តស្ទឹងត្រែងកាត់តាមស្រុកសៀមបូកផងដែរ។
នៅភូមិសាស្រ្តស្រុកព្រែកប្រសព្វ ផ្លូវនេះមួយកំណាត់បានស្ថាបនាជាផ្លូវកៅស៊ូរួចរាល់ និងកំណាត់ខ្លះនៅជាផ្លូវក្រួសក្រហមនៅឡើយ។
កំណាត់ផ្លូវខេត្តលេខ ២៧៩ ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វឆ្លងកាត់ឃុំចំនួន ៧ មានឃុំឬស្សីកែវ ឃុំចំបក់ ឃុំតាម៉ៅ ឃុំកំពង់គរ ឃុំព្រែកប្រសព្វ ឃុំសោប និងឃុំជ្រោយបន្ទាយ ដែលមានប្រវែងសរុប ៧៣,៥០ គីឡូម៉ែត្រ កំពុងស្ថាបនាក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែង ៤០,៦៩ គីឡូម៉ែត្រ និងក្រាលល្បាយថ្មជាគ្រួសក្រហមមានប្រវែង ៣២,៨១ គីឡូម៉ែត្រ៕



អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ