ព័ត៌មានជាតិ
កម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រៀមពាងទឹកជាច្រើន សម្រាប់ផ្ដល់ការត្រជាក់ត្រជុំដល់អ្នកទេសចរ
ក្រុមការងារតស់ៗលេងទឹក នៅតំបន់មាត់ស្ទឹងសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់ និងរៀបចំតុបតែងលម្អទីតាំង និងរៀបចំកន្លែងសម្រាប់លេងល្បែងកម្សាន្ត ទាំងនៅលើគោក និងនៅលើទឹក ជាមួយគ្នានេះ ពាងទឹកដែលលាបពណ៌អមជាមួយអក្សញញឹមសាទរយ៉ាងស្រស់ស្អាត ត្រូវបានដាក់ពង្រាយនៅតំបន់នេះហើយ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

លោក ហួត សូនី ប្រធានក្រុមការងារ កម្មវិធីតស់ៗលេងទឹក បានឱ្យដឹងថា តំបន់តស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ គឺបានដំណើរការសាងសង់ និងរៀបចំលម្អផ្សេងៗបានប្រមាណ៣០% ហើយ។ ជាមួយគ្នានេះក្រុមងារតស់ៗលេងទឹក ក៏បានកំពុងតែញាប់ដៃញាប់ជើង ដើម្បីរៀបចំឱ្យរួចទាន់ពេលវេលា។ លោកបានបន្តថា នៅតំបន់ តស់ៗលេងទឹកនេះ គឺជាកន្លែងមួយដែលមានការចាប់អារម្មណ៍ និងមានភាពទាក់ទាញ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ពោលកម្រនឹងហួសកន្លែងនេះណាស់ ព្រោះជាកន្លែងត្រជាក់ ហើយប្រជាពលរដ្ឋចូលចិត្ត ជាពិសេសយុវជន គឺតែងតែប្រមូលផ្តុំគ្នានៅតំបន់នេះ។
លោកបានបញ្ជាក់ថា នៅតំបន់តស់ៗលេងទឹកនេះ មានកម្មវិធីលេងកម្សាន្តជាច្រើន ដូចជា ស្ពានញញឹមសាទរនៅដងស្ទឹង ជិះកង់ធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក លេងទឹកជាមួយពពុះសាប៊ូនៅលើតង់ កញ្ញាធ្លាក់ទឹក និងកម្មផ្សេងៗជាច្រើនទៀត ហើយកម្មវិធីទាំងនេះ នឹងចាប់ផ្តើមលេងចាប់ពីថ្ងៃទី១៤-១៦ ក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោកបន្តថា ក្រៅពីការលេងទឹក ដែលក្រុមការងារបានរៀបចំរួច ក៏នឹងមានការបានបាញ់ទឹកពីក្រុមរថយន្តរបស់សមត្ថកិច្ចផងដែរ ដែលនឹងធ្វើឱ្យកម្មវិធីនេះរឹតតែសប្បាយ។ សូមជម្រាបថា កម្មវិធី តស់ៗលេងទឹក មានទីតាំងស្ថិនតនៅតំបន់មាត់ស្ទឹងសៀមរាប និងសួនច្បារក្បែព្រះរាជដំណាក់ក្រុងសៀមរាប៕
ដោយ៖ គឿន វេត




-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក