ព័ត៌មានជាតិ
ត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ ក្រសួងការងារ ស្វែងរកការងារជូនយុវជន បានជាង ១ ពាន់នាក់
នៅត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកការងារជូនដល់យុវជនឱ្យមានការងារធ្វើបានប្រមាណជាង ១ ២០០ នាក់ ក្នុងចំណោមអ្នកចុះឈ្មោះរកការងារធ្វើជាង ៦ ០០០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០២ មេសា នេះថា រយៈពេល ៣ ខែ ឆ្នាំ ២០២៥ នេះ មានអ្នកចុះឈ្មោះរកការងារធ្វើចំនួន ៦ ៤៤២ នាក់ ក្នុងនោះមានអ្នកទទួលបានការងារធ្វើចំនួន ១ ២៥៣ នាក់។

ជាមួយគ្នានេះដែរ ក្រសួង បានប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ១៤៩ ៦០៨ កន្លែង ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកចំនួន ៧ ៩៥២ នាក់ អ្នកទទួលបានកន្លែងកម្មសិក្សាការងារចំនួន ៤៥ នាក់ ផ្តល់ការណែនាំ និងប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈដល់អ្នកស្វែងរកការងារ សិស្ស និស្សិត ចំនួន ៥ ៤១៥ នាក់ រៀបចំវេទិកាការងារពិព័រណ៍ការងារថ្នាក់ជាតិខេត្តបានចំនួន ១៨ លើក ដែលមានអ្នកចូលរួមចំនួន ២ ០២៥ នាក់ មានអ្នកប្រើប្រាស់គេហទំព័រការងារចំនួន ៨៤៣ ៨០៦ លើក អ្នកទទួលការងារតាមរយៈទំព័រហ្វេសប៊ុកចំនួន ៦១ ០៣០ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទវៃឆ្លាតចំនួន ២ ៦២៥ នាក់។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ កន្លងទៅ មានអ្នកចុះឈ្មោះស្វែងរកការងារចំនួន ៥០ ៤៩៤ នាក់ ប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ៣៨៦ ៧៦០ កន្លែង បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅនិយោជកចំនួន ៩៤ ៩០០ ដង អ្នកទទួលបានការងារធ្វើចំនួន ៩ ៧៨៨ នាក់ និងទទួលបានកន្លែងកម្មសិក្សាការងារ ១ ៥៧៧ នាក់ អ្នកស្វែងរកការងារទទួលបានប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈចំនួន ១៨ ៨៨៥ នាក់ រៀបចំវេទិកាការងារបាន ៦៦ លើក ដែលមានមនុស្សចូលរួម ១០ ២២៤ នាក់ រៀបចំពិព័រណ៍ថ្នាក់ជាតិ និងខេត្តបានចំនួន ០៣ ដង ដែលមានអ្នកចូលរួម ៤៧ ៩៨១ នាក់។ អ្នកចូលប្រើប្រាស់គេហទំព័រការងារចំនួន ៣ ៧៥៦ ០៨៨ លើក អ្នកទទួលព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកចំនួន ៤៦៣ ០៧៤ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទឆ្លាតវៃចំនួន ១៦ ៨២៧ នាក់៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ