Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

បានផុស

នៅ

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីរសៀលថ្ងៃទី១ ខែមេសា  ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ស្រ្តីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ ឆ្នាំ នៅក្នុង មណ្ឌលអប់រំ កែរប្រែទី២ (ម២) ក្នុងគោលបំណង ដើម្បីធានាថាយន្តការនៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជូនជនជាប់ឃុំ ជាស្រ្តីមានផ្ទៃពោះ និងកូន តាម ម្តាយ  អាយុក្រោម២ឆ្នាំ នៅក្នុងពន្ធនាគារ ដែលរាជរដ្ឋាភិបាល តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម គ្រោងនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ អាចបំពេញតម្រូវការជាក់ស្តែងដល់ក្រុមគោលដៅពេញលេញ និងគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងថា ឈរលើលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”និង បន្ទាប់ពី ទទួល បានការណែនាំ ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយក រដ្ឋមន្រ្តី ក្នុងការគិតគូរផ្តល់ អត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ដល់ជនជាប់ឃុំ ជាស្រ្តី និងកូនតាមម្តាយ ក្នុង ពន្ធនាគារ រួចមក, អគ្គលេខាធិការក្រុម ប្រឹក្សាជាតិ គាំពារសង្គមសង្គម បានធ្វើការ សម្របសម្រួលរៀបចំកិច្ច ប្រជុំពិភាក្សា ជាបន្តបន្ទាប់ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអាចឱ្យការពង្រីក វិសាលភាពនៃកម្មវិធីនេះ ទៅដល់ជនជាប់ឃុំ ជាស្រ្តីមានផ្ទៃពោះ និងកូន តាម ម្តាយ អាយុក្រោម២ឆ្នាំ បានទទួល ជោគជ័យ និងស្របតាមលិខិត បទដ្ឋានកិតិយុត្ត ពាក់ព័ន្ធនានា ខណៈនីតិវិធីសម្រាប់អនុវត្ត កម្មវិធីនេះ ជូន ដល់ជនជាប់ឃុំជាស្រ្តី និងកូនតាមម្តាយក្នុងពន្ធនាគារនេះ  មានភាពស្មុគស្មាញដែលទាមទារ ឱ្យមានការយក ចិត្តទុកដាក់សិក្សាឱ្យបានស៊ីជម្រៅ និងគ្រប់ទិដ្ឋភាព ពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបណ្ឌិត បន្តថា ដំណើរទស្សនកិច្ចមកកាន់មណ្ឌលអប់រំកែប្រែទី២ លើកនេះ គឺធ្វើឡើងក្នុងបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ក្រុមគោលដៅ ដើម្បីជាធាតុចូលបន្ថែមក្នុងការគិតគូរផ្តល់ រៀបចំផ្តល់ប្រាក់ឧបត្ថម្ភដល់ជនជាប់ឃុំស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ឆ្នាំ និងដើម្បី ធានាថាយន្តការនៃការអនុវត្តកម្មវិធីដែលបានស្នើឡើង ព្រមទាំងបទដ្ឋានគតិយុត្តពាក់ព័ន្ធមានភាពស្របគ្នានឹងស្ថានភាពជាក់ស្តែងមុនឈានទៅចាប់ផ្តើមអនុវត្តនាពេលឆាប់ៗខាងមុខ។

ការពង្រីកវិសាលភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅដល់ជន ជាប់ឃុំក្នុង ពន្ធនាគារនេះ ដែលរាជរដ្ឋាភិបាល គ្រោងនឹងប្រកាសដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ជាកម្មវិធីដែលនឹងចូលរួមលើកកម្ពស់សុខុមាភាពមាតា និងទារក, ដោះស្រាយ បញ្ហា កង្វះអាហាររូបត្ថម្ភ, ជំរុញការ លូតលាស់ កាយសម្បទា និងបញ្ញាស្មារតី ក៏ដូចជាផ្តល់ការគាំពារដល់កូន ដែលមិនមាន ទោសតាម ម្តាយ មករស់ នៅក្នុងពន្ធនាគារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

Sokha Hotels

ព័ត៌មានពេញនិយម