ព័ត៌មានជាតិ
ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា
នៅទីបំផុត លោក ដួង ឆាយ បានប្រគល់កូនស្រី ឈ្មោះ ឌួង រាជនីគុជ អាយុជាង៥ឆ្នាំ ទៅឲ្យអតីតភរិយា អ្នកនាង ដេត ម៉ាលីណា តាមកាលកំណត់របស់អាជ្ញាសាលា នៅវេលាម៉ោង០៤៖៤៥ នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅចំពោះមុខ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុមករា។

ការប្រគល់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញព្រមាន និងបង្គាប់ឱ្យលោក ដួង ឆាយ ប្រគល់កូនស្រី ឈ្មោះ ឌួង ជនីគុជ ឱ្យទៅឈ្មោះ ជេត ម៉ាលីណា ត្រូវជាម្តាយ និងជាម្ចាស់បំណុលតាមអំណាច នៃដីកាសម្រេច ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបាន ឆាប់រហ័សក្នុងរយៈពេល៧ថ្ងៃជាកំហិត។
គួរជ្រាបថា លោក ដួង ឆាយ និងអ្នកស្រី ដេត ម៉ាលីណា បានចាប់ដៃគ្នាចូលរោងនៅអំឡុងឆ្នាំ២០០៧។ រយៈពេល១៣ឆ្នាំ អ្នកទាំងពីរ បង្កើតបានកូនប្រុសស្រីចំនួន៣រូប ជាចំណងដៃនៃអាពាហ៍ពិពាហ៍។ ភាពផ្អែមល្ហែម ក្នុងនាមជាប្ដីប្រពន្ធរវាងអ្នកទាំងពីរដើរដល់ផ្លូវបំបែក នៅអំឡុងឆ្នាំ២០២០ ក្រោយជួបបញ្ហារកាំរកូស និងជម្លោះពាក្យសម្ដីជាបន្តបន្តាប់។
សូមរម្លឹកថយក្រោយបន្តិចថា លោក ឌួង ឆាយ ធ្លាប់ទទួលបានគោរមងារជាឧកញ៉ា នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែតែក្រោយពេលមានរឿងអាស្រូវ ជម្លោះក្នុងគ្រួសារ រហូតដល់មានការលែងលះគ្នានិងការបែកធ្លាយអំពើហិង្សាលើអ្នកស្រី ដេត ម៉ាលីណា ប្រមុខរាជរដ្ឋាភិបាលបានស្នើបញ្ចប់គោរមងារ ឧកញ៉ា ពីលោក ដួង ឆាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
ជម្លោះដ៏រ៉ាំរ៉ៃរវាងលោក ដួង ឆាយ និងអ្នកស្រី ដេត ម៉ាលីណា អូសបន្លាយពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន ក្រោមរូបភាពជម្លោះពាក្យសម្ដីផ្ទាល់ និងតាមបណ្ដាញសង្គម ការទាមទារសំណង និងដណ្ដើមកូនជាដើម បើទោះបីជាបានចូលតុលាការដើម្បីដោះស្រាយបញ្ចប់បញ្ហាក៏ដោយ។
ក្រោយប្រគល់កូនស្រីឈ្មោះ ដួង រាជនីគុជ ទៅឱ្យអ្នកស្រី ដេត ម៉ាលីណា តាមការកំណត់របស់អាជ្ញាសាលា លោក ដួង ឆាយ សរសេរទំព័រហ្វេសប៊ុក ដោយដាក់ក្ដីសង្ឃឹមថាកូនៗនឹងទទួលបានភាពកក់ក្តៅគ្រប់គ្រាន់ និងមានអនាគតល្អជាងពេលរស់នៅជាមួយលោក ហើយលោកនឹងនៅឈរចាំការពារមើលថែកូនជានិច្ច និងចាំជូនដើរលេងជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យជាមួយគ្នា៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ