ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បង្ហាញវិធីសាស្ត្រ៦ចំណុច ដើម្បីកំណត់បានព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មានប្រឌិត
ភ្នំពេញ ៖ នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភត្រា បានសរសេរបង្ហោះតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយលើកឡើងពីវិធីសាស្ត្រចំនួន៦ចំណុច អាចដឹងថា ជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ឬ ព័ត៌មានប្រឌិត ក្នុងគោលបំណងទុច្ចរិតដោយវិធីសាស្ត្រទាំងនោះរួមមាន ៖

១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ?

២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។

៣. ត្រិះរិះពិចារណាពេលអាន ៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។
៤. ពិនិត្យភស្ដុតាង ៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន ជាទូទៅរួមបញ្ចូលនូវព្រឹត្តិការណ៍ពិតជាច្រើន ដូចជា សម្រង់ពាក្យសម្ដីអ្នកជំនាញ ទិន្នន័យស្ទង់មតិ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់ និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុ។ ប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះ អ្នកត្រូវសួរខ្លួនឯងថា ព័ត៌មានដែលអ្នកកំពុងអានគួរឱ្យទុកចិត្តដែរឬទេ។
៥. សង្កេតរូបភាពក្លែងក្លាយ ៖ ព័ត៌មានក្លែងក្លាយភាគច្រើន ប្រើរូបភាពកាត់ត ឬយកចេញពីគេហទំព័រផ្សេងៗ។ ដូច្នេះ អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើរូបភាព ដើម្បីដឹងថារូបនោះជារូបភាពពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកមិនច្បាស់ថា រូបនោះពិតឬអត់ អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់។ វានឹងបង្ហាញប្រាប់អ្នកថា រូបភាពដូចគ្នានេះ ត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ។
៦. តើស្ដាប់ទៅសមហេតុផលឬអត់? ៖ ចំណុចចុងក្រោយ អ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថា តើព័ត៌មាននេះ ស្ដាប់ទៅសមហេតុសមផល ជាការពិតដែរទេ? សូមចងចាំថា ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្ដីសង្ឃឹមណាមួយ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា