Connect with us

ព័ត៌មានជាតិ

អ្នកបំផុសមិនឲ្យអ្នកដ៍ទៃចាក់វ៉ាក់សាំង អាចជាប់ពន្ធនាគារ ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល

បានផុស

នៅ

បុគ្គលណាដែលបំផុសមិនឲ្យអ្នកដ៍ទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គឺជា​ទង្វើ​រារាំង​ដល់​ការអនុវត្ត​វិធានការ​របស់​អាជ្ញាធរ ដែលជា​អំពើ​ល្មើសច្បាប់ ហើយនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ៣ឆ្នាំ ព្រមទាំង ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល ដោយ​មិនទាន់​គិត​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បានលើកឡើងថា “​ការផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ គឺជា​វិធានការ​មួយ​នៃ​វិធានការ​សុខាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហើយបើបុគ្គល​ណា​ដែល​បាន​រារាំង​តាម​គ្រប់​មធ្យោបាយ​ក្នុង​ចេតនា​មិនឲ្យបុគ្គល​ដ៍ទៃ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង គឺជា​អំពើ​ល្មើសច្បាប់​ដែល​កំណត់​បានជា​បទល្មើស “​រារាំង​ដល់​ការអនុវត្ត​វិធានការ ​”តាម​ប្បញ្ញត្តិ​ក្នុង​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦ (​ប្រាំមួយ​) ខែ ទៅ ៣ (​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២.០០០.០០០ (​ពីរលាន​) រៀល ទៅ​១០.០០០.០០០(​ដប់​លាន​)​រៀល​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន​ធ្វើឡើង​បន្ទាប់ពី​យុវជន​ម្នាក់ បាន​ថត​វីដេអូ​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​វ៉ាក់សាំង និង​បាន​ប្រាប់​ទៅ​កម្មករ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន ព្រោះ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្រោយ​ចាក់​រួច។

​ក្រោយពី​ទទួលបាន​វីដេអូ​ប្រឌិត ដោយមាន​ចេតនា​ញុះញង់​បែបនេះ កម្លាំង​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ និង​ធ្វើការ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈ​ជននេះ​កំពុង​បើករថយន្តចូលមក​រាជធានី​ភ្នំពេញ​។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌អំពាវនាវឲ្យបញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ បើ​ពុំ​នោះទេ នឹង​ទទួលបាន​ការអនុវត្ត​ច្បាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាក់​ជាពុំខាន​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៩ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៧ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម