ព័ត៌មានជាតិ
ឆន សុវណ្ណរាជ តេស្ដលើកទី៣អវិជ្ជមានកូវីដ តែនៅតែបារម្ភនិងអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន
តារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាសលោក ឆន សុវណ្ណរាជ បន្ទាប់ពីធ្វើចត្តាឡីស័កនិងធ្វើតេស្តចំនួន៣លើកទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩ លោកបានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងប៉ុន្តែ ក្នុងនោះលោកក៏នៅតែបារម្ភដោយមិនហ៊ានចេញក្រៅផងដែរ។
លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា ទោះបីពេលនេះខ្លួនផុតការធ្វើចត្តាឡីស័កហើយក្តី ក៏លោកមិនទាន់ចេញពីផ្ទះទៅក្រៅនោះដែរ បើមិនចាំបាច់ពេលនេះនៅផ្ទះគឺសុវត្តិភាពបំផុតសម្រាប់លោក។លោកក៏បានអំពាវនាវដែរថា នៅផ្ទះគឺសុវត្តិភាពមិនចាំបាច់សូម កុំចេញក្រៅបើចេញក្រៅកុំភ្លេចធ្វើតាមការណែនាំ ៣កុំ ៣ការពារ។
តារាចម្រៀងលោក ឆន សុវណ្ណរាជ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនដែរថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន (Negative)ចំនួន៣ដងរួចរាល់ បញ្ជាក់ថាលោកមិនបានឆ្លងកូវិដ-១៩នោះទេ ហើយនឹងធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃក៏រួចរាល់ហើយដែរ គឺតាមការណែនាំរបស់ក្រសួងសុខាភិបាល។សុខភាពលោកពេលនេះគឺធម្មតាមិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់នោះទេ ។
លោកបន្តទៀតថា បើទោះបីពេលនេះលោកផុតការធ្វើចត្តាឡីស័កហើយក្តី ក៏លោកមិនទាន់ចេញពីផ្ទះទៅក្រៅនោះដែរ បើមិនចាំបាច់ ពេលនេះនៅផ្ទះគឺសុវត្តិភាពបំផុត៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់